ក្រុមហ៊ុន លី ហួរ ផន​សប ខូ​អិ​ល​ធី​ឌី ប្រកាស​ផ្តល់រ​ង្វាន់ ១​ម៉ឺន​ដុល្លារ ចំពោះ​ការ​ផ្តល់ដំណឹង​អំពី​បុគ្គល ឈ្មោះ មឿង ម៉ូ​នី​តា​

(​ភ្នំពេញ​)៖ ក្រុមហ៊ុន លី ហួរ ផន​សប ខូ​អិ​ល​ធី​ឌី បានប្រកាស​ផ្តល់រ​ង្វាន់ ១​ម៉ឺន​ដុល្លារ ចំពោះ​ការ​ផ្តល់ដំណឹង​អំពី​បុគ្គល ឈ្មោះ មឿង ម៉ូ​នី​តា​។ ឈ្មោះ មឿង ម៉ូ​នី​តា ភេទ​ស្រី កើត​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ ត្រូវបាន​ក្រុមហ៊ុន បញ្ឈប់​ពី​ការងារ ដោយ​មូលហេតុ លួច​យកប្រាក់​របស់​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន កំពុង​បន្ត​រត់គេចខ្លួន​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ប្រសិនបើ​សាធារណៈជន ជួប​ប្រទះឃើញ​បុគ្គល​នេះ សូមជួយ​ទំនាក់ទំនង​ផ្តល់ដំណឹង​មក​ក្រុមហ៊ុន ឬ​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។​

​ក្រុមហ៊ុន នឹង​ផ្តល់ជូន​ប្រាក់រង្វាន់ USD 10,000 (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​) ចំពោះ​ការ​ផ្តល់ដំណឹង​អំពី​បុគ្គល​នេះ​។ សូម​អរគុណ​!!!​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com