ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលផ្លូវការនៃការបោះឆ្នោតសម្រាប់ជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា មានបេក្ខជនចំនួន ៤រូបដែលត្រូវបានបោះឆ្នោតជ្រើសតាំងរួមមាន៖
១-លោក ឆាយ ច័ន្ទតារាវណ្ណ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយចៅក្រម នៃសាលាជម្រះក្តីជាន់ខ្ពស់
២-លោក សេង ប៊ុនឃាង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌
៣-លោក អ៊ីវ បូរិន ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយចៅក្រមពេញសិទ្ធិ នៃសាលាដំបូងទូទាំងប្រទេស
៤-លោក ស្រ៊ា រតនៈ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយព្រះរាជអាជ្ញាពេញសិទ្ធ នៃអយ្យការអមសាលាដំបូងទូទាំងប្រទេស៕(ឡុក សំរិត)

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com