ក្រុមហ៊ុនប្រេងបារាំងចុះកិច្ចព្រមព្រៀងជាមួយចិនបង្កេីតក្រុមហ៊ុនផ្គត់ផ្គង់ប្រេងកប៉ាល់

(ប៉ារីស)៖ ក្រុមហ៊ុនប្រេងបារាំងតូតាល់កាលពីថ្ងៃចន្ទ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងចិន Zhejiang Energy Group (ZEG) ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីផ្គត់ផ្គង់និងចែកចាយប្រេងកប៉ាល់នៅតំបន់ Zhoushan។

ក្រុមហ៊ុនតូតាល់អ៊ិនវេសមេននឹងកាន់កាប់ភាគហ៊ុនចំនួន ៤៩ ភាគរយ ចំណែកឯក្រុមហ៊ុន Zhejiang Zheneng Petroleum New Energy (ZZPNE) នឹងកាន់កាប់ភាគហ៊ុនដែលនៅសេសសល់។

ក្រុមហ៊ុនតូតាល់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាតំបន់ Zhoushan រួមមានកំពង់ផែនីងបូ និងសៀងហៃគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញដ៏មមាញឹកបំផុតក្នុងពិភពលោក។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com