ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនធ្វើដំណើរទៅចែករំលែកអំណោយដល់កុមារនៅផាត់សណ្តាយ

(កំពង់ធំ)៖​ នៅថ្ងៃនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើដំណើរទៅកាន់ថ្នាក់បំប៉នបឹងស្បូវ ភូមិទួលនាងសាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការបរិច្ឆាគសម្ភារៈទៅកាន់កុមារតូចៗ ដែលកំពុងមានការខ្វះខាតនៅទីនោះ ។

កម្មវិធីនៃការចែករំលែកសម្ភារៈទៅកាន់កុមារនៅទីនោះ គឺក្លឹបបាល់ទាត់ភ្នំពេញក្រោនទទួលបានអំណោយមកពីសប្បុរសជននានា តាមរយៈការប្រកួតមិត្តភាព Play for the Kids ។

សូមបញ្ជាក់ថាអំណោយដែលយើងទទួលបានពីសប្បុរសជននានានេះគឺមានដូចជា៖ ថវិកា ខោអាវ សៀវភៅ កាបូប ប៊ិច ស្បែកជើង និងវត្ថុផ្សេងៗទៀត ហើយយើងសង្ឃឹមថាសប្បុរសជនទាំងអស់នឹងនៅតែបន្តចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនក្នុងការងារសង្គមនេះតទៅទៀត ជាពិសេសដើម្បីកុមារកម្ពុជា ៕ (ប្រភព៖ PPCFC)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com