យុវជនជិត ១ពាន់នាក់​ ត្រៀមចូលរួមសកម្មភាពស្ម័គ្រចិត្ត​សម្អាតអនាម័យបរិស្ថាន​ ក្នុងពិធីបុណ្យអុំទូក​ខាងមុខ​

(ភ្នំពេញ)៖ យុវជនស្ម័គ្រចិត្តក្រោមគម្រោងក្រៀលកម្ពុជាប្រមាណជិត ១០០០នាក់ គ្រោងនឹងចូលរួមសក​ម្មភាពស្ម័គ្រចិត្តសម្អាតអនាម័យបរិស្ថាន នៅបរិវេណប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក​អំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ។ នេះបើតាមការឲ្យដឹងក្នុងកម្មវិធីសន្និបាត និងពិព័រណ៌បរិស្ថានក្រោមប្រធានបទ «បរិស្ថានស្អាត កំណើនទេស​ចរណ៍» រៀបចំឡើងដោយគម្រោងក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០​១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ សំណល់សំរាមចំនួនប្រមាណជាង ១ម៉ឺនតោនត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន។ ខេត្តរាជធានីធំៗដែល​ផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។

តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ​១៧,៣% ​ក្នុងរាជធានីភ្នំពេញ ២០,៧% ​ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ​។ ​ជាមធ្យម​ កំណើនសំរាមមាន​ប្រមាណ ១០%ក្នុងមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com