Jakarta៖ ប្រធានាធបិតីថ្មីឥណ្ឌូនេស៊ីនឹងប្រកាសគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធ ទី២៣ តុលានេះ

លោក Mahfud MD អតីតប្រធានតុលាការធម្មនុញរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃចន្ទ ទី២១ ខែតុលានេះថា លោកប្រធានាធិបតីថ្មី Joko Widodo នឹងប្រកាសគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនៅថ្ងៃពុធខែឆ្នាំដដែលនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

សូមបញ្ជាក់ជូនថា នេះជាអាណត្តិទីពីរហើយសម្រាប់លោក Joko Widodo ដែលបានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ២០១៤កន្លងទៅដែលជាអាណត្តិទីមួយរយៈពេល៥ឆ្នាំ ហើយប្រធានាធិបតីរូបនេះនឹងកាន់តំណែង៥ឆ្នាំទៀត ។

ក្រោយពីស្បថចូលកាន់តំណែងនៅអាណត្តិទីពីរកាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលានេះ លោក Widodo បានបញ្ជាក់ថា លោកនឹងរុញច្រានកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ អោយឡើងដល់លេខ៥លំដាប់ពិភពលោកនៅឆ្នាំ២០២៤ខាងមុខ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com