នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីក្រេីនរម្លឹកថាប្រទេសខ្លួនអាចរងទណ្ឌកម្មពាណិជ្ជកម្ម

(កូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានថ្លែងកាលពីថ្ងៃច័ន្ទថាប្រទេសម៉ាឡេស៊ី ដែលពឹងផ្អែកលើការនាំចេញនេះអាចរងនូវទណ្ឌកម្មពាណិជ្ជកម្ម ស្របពេលមានការស្ទុះងេីបឡេីងវិញនូវនិន្នាការគាំពារនិយម ជាក់ស្ដែងតាមរយៈសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិច និងចិន។

លោក Mahathir ក៏មិនបានបញ្ជាក់ពីប្រភពនៃការដាក់ទណ្ឌកម្មនេះទេ ប៉ុន្តែលោកបានសម្ដែងការខកចិត្ត នៅពេលដែលអ្នកគាំទ្រពាណិជ្ជកម្មសេរីឥឡូវនេះបែរជាអនុវត្តការរឹតត្បិតលើពាណិជ្ជកម្មក្នុងទំហំដ៏ធំទៅវិញ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិនគឺជាទិសដៅនាំចេញធំបំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងចំណោមប្រទេសបីចន្លោះពីខែមករាដល់ខែសីហាឆ្នាំនេះ ខណៈប្រទេសសិង្ហបុរីឈរលំដាប់ទីមួយ។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com