Santiago៖ ឈីលីដាក់រដ្ឋក្នុងគ្រាអាសន្នបន្តទៀត ខណៈមនុស្សស្លាប់កើនឡើងដល់៧នាក់

Reuters បានចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសឈីលី លោក សេបាស្ទាន ពីណេរ៉ា (Sebastian Pinera) បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាបន្តទៀត កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលាននេះ ខណៈមនុស្សស្លាប់បានកើនឡើងដល់៧នាក់ហើយនោះ ។

សេចក្តីប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានធ្វើឡើងក្រោយពីក្រុមប្រជាបាតុកររាប់ពាន់នាក់ បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ចាប់តាំងពីសប្តាហ៍មុន និងមិនទាន់បានបញ្ចប់នៅឡើយរហូតដល់ថ្ងៃចន្ទនេះ ។

ស្របពេលដែលប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននេះដែរ លោក សេបាស្ទាន ពីណេរ៉ា បានដាក់ពង្រាយកងកម្លាំងប៉ូលីសប្រមាណជាង១០៥០០នាក់នៅទីក្រុង សាន់ឌីអាហ្គោ និងតំបន់មួយចំនួននៅភាគខាងជើង និងខាងត្បូងនៃប្រទេសនេះ ដើម្បីការពារកុំអោយមានអំពើហិង្សាពីក្រុមបាតុករ ៕លីលី

A demonstrator gestures as Chilean soldiers advance carrying their weapons, during a protest against Chile’s state economic model in Santiago, Chile, October 20, 2019. REUTERS/Edgard Garrido
Soldiers ride an armoured transporter as they patrol the city after a previous day’s protest against the increase in subway ticket prices in Santiago, Chile, October 20, 2019. REUTERS/Ivan Alvarado

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com