ព្រឹទ្ធសភា បើក​សម័យប្រជុំ លើក​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​២៤​តុលា បន្ទាប់ពី​ឈប់សម្រាក ៣​ខែ​

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ឹម កា ប្រធានស្តីទី​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:០០​នាទី​។ បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:០០​នាទី​ព្រឹក ដើម្បី​បើក​សម័យប្រជុំ លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយមាន​របៀបវារៈ​តែ​មួយ គឺ​៖ ១-​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤ នីតិកាល​ទី​៤​។​

​ជាការ​កត់សម្គាល់ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២១​តុលា​នេះ មិនមាន​វត្តមាន​រប​ស់​ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ ដែល​ត្រូវ​ទទួលបន្ទុក​ជា ប្រមុខរដ្ឋស្តីទី បន្ទាប់ពី​ព្រះមហាក្សត្រ យាង​ទៅកាន់​ប្រទេស​ជប៉ុន នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ទេ​។ ដោយឡែក លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា ក៏​មិនមាន​វត្តមាន ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២១​តុលា​នេះឡើយ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង