អេស្ប៉ាញខាតលុយជាង១០០លានដុល្លារ​មួយសប្ដាហ៍ ក្រោយផ្ទុះការតវ៉ាប្រឆាំងការកាត់ទោសមេដឹកនាំបំបែកខ្លួនកាតាឡូនី

(អេស្ប៉ាញ)៖ បន្ទាប់ពីផ្ទុះការតវ៉ាដោយហិង្សារយៈពេលមួយសប្ដាហ៍ប្រឆាំងនឹងការដាក់ពន្ធនាគារមេដឹកនាំក្រុមបំបែកខ្លួនកាតាឡូនី៩នាក់ ក្រុងបាសេឡូណាខាតបង់ទឹកប្រាក់ប្រមាណ១១២លានដុល្លារ។

សមាគមដឹកជញ្ជូនអេស្ប៉ាញប៉ាន់ស្មានថាវិស័យដឹកជញ្ជូនបានខាតបង់១០០លានអឺរ៉ូ (ប្រហែល១១២លានដុល្លារ) ក្នុងមួយសប្តាហ៍ ដោយសារការបិទផ្លូវដោយក្រុមអ្នកតវ៉ា។

ដោយឡែក អាជ្ញាធរបាសេឡូណាអះអាងថាទីក្រុងនេះបានខាតបង់ទឹកប្រាក់ប្រមាណ ១,៥លានអឺរ៉ូដោយសារការខូចខាតបង្កឡេីងដោយការតវ៉ាដ៏នេះ។

សូមបញ្ជាក់ថា តុលាការកំពូលអេស្ប៉ាញកាលពីថ្ងៃទី១៤ ខែតុលាបានកាត់ទោសមេដឹកនាំបំបែកខ្លួនកាតាឡូនី ៩នាក់ឱ្យជាប់ពន្ធនាគារពីចន្លោះ៩ទៅ១៣ឆ្នាំពីបទបះបោរ និងការប្រើប្រាស់មូលនិធិសាធារណៈមិនត្រឹមត្រូវក្នុងឆ្នាំ២០១៧ នៅពេលដែលពួកគេទាមទារឯករាជ្យប៉ុន្ដែបរាជ័យ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com