Kashmir៖ មនុស្ស៩នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាន

Yahoo បានចុះផ្សាយថា មនុស្សចំនួន៩នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងការប៉ះទង្គិចគ្នាដោយអាវុធសាជាថ្មីនៅតំបន់ កាស្មៀរ រវាងកងកម្លាំងយោធារបស់ប្រទេសឥណ្ឌា និងប៉ាគិស្ថាន កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលានេះ ។

លោក រ៉ាចេស កាលីយ៉ា (Rajesh Kalia) អ្នកនាំពាក្យយោធាឥណ្ឌាបាននិយាយថា ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាននេះ បានកើតឡើងដោយសារការបង្ករឿងពីកងទ័ពប៉ាគិស្ថាន ដែលជនស៊ីវិល៣នាក់បានរងរបួសផងដែរក្នុងការប៉ះទង្គិចគ្នានេះ ។

សូមបញ្ជាក់ជូនថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងយោធារវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាននៅតំបន់កាស្មៀរ នៅតែបន្តកើតឡើងនៅឡើយទោះបីមេដឹកនាំប្រទេសចិនបានចូលខ្លួនជាអន្តរការីសម្រប់សម្រួលក៏ដោយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com