កីឡាករ កីឡាការិនីជាង៣០០នាក់ចូលរួមប្រកួតប៉េតង់ពានសម្តេចក្រឡាហោមព្រឹកនេះ

(កម្ពុជា)៖ ការប្រកួតប្រកួតកីឡាប៉េតង់ប្រចាំឆ្នាំ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ចាប់ផ្តើមដំណើរការប្រកួត ចាប់ព្រឹកនេះតទៅហើយនៅទីលានប៉េតង់ ពហុកីឡដ្ឋានជាតិ ហើយតាមការគ្រោងទុកនឹងបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែតុលាខាងមុខនេះ។

មន្ត្រីគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ប្រាប់ថានេះជាការប្រកួតឆ្នាំទី១៩ ហើយឆ្នាំនេះទៀតសោតមានកីឡាករ កីឡាការិនីចូលរួមប្រកួតជាង៣០០នាក់ ក្នុងនោះកីឡាករ ២៨០នាក់ និងកីឡាការិនី ៥៦នាក់ មកពីជាង៣០ក្លិបប៉េតង់ទូទាំងប្រទេសកម្ពុជា។

ប្រភពដដែលបញ្ជាក់ថា វិញ្ញាសាដែលដាក់ឱ្យដំណើរការប្រកួតមាន ៣នាក់ទល់នឹង៣នាក់ បុរស(ពានធំ) វ័យចាស់ យុវជន និងនារី និងវិញ្ញាសា ២នាក់ទល់នឹង២នាក់នារី៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com