MCL 19: លោក សុខ វាសនា “ប្រកួតថ្ងៃនេះ អាស៊ីអឺរ៉ុបគ្មានសម្ពាធ តែវិសាខាទេដែលមានសម្ពាធ”

(កម្ពុជា)៖ លោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត បញ្ជាក់ថា ក្លិបលោកនឹងមិនមានសម្ពាធអ្វីឡើយក្នុងជំនួបជាមួយក្រុមភ្ញៀវវិសាខា នៅថ្ងៃអាទិត្យ ទី២០ ខែតុលា តែផ្ទុយទៅវិញ គឺក្រុមរបស់គ្រូស្ដីទី Akeep Tunji ឯណោះទេដែលមានបន្ទុកខ្លាំងជាង ព្រោះត្រូវការឈ្នះដាច់ខាត។

ពាក់ព័ន្ធទៅនឹងសំណួរថាតើក្រុមតំណាងសាកលវិទ្យាល័យខាងលើអាចឆក់បានលទ្ធផលគាប់ចិត្តលើគូប្រជែងមួយនេះដូចកាលជើងទីមួយនៅកីឡដ្ឋានវិសាខាឬយ៉ាងណានោះ លោក សុក វាសនា សង្កត់ធ្ងន់ថា ទាល់តែចប់៩០នាទីទើបអាចបញ្ជាក់បាន។

កាលជើងទីមួយនៅទឹកដីវិសាខា ក្រុមលោក សុក វាសនា បានយកឈ្នះ១ទល់នឹង៣ ដែលកាលណោះ Ajayi Opeyemi Korede រកបានពីរគ្រាប់ម្នាក់ឯង តែនៅជើងទីពីរ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះបានផ្លាស់ទៅក្រុមគូប្រជែងខាងលើវិញ។

ឆ្លងកាត់ការប្រកួត២៣លើក វិសាខាមាន៥១ពិន្ទុពីក្រោមក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង៨ពិន្ទុ ចំណែកអាស៊ីអឺរ៉ុបយូណាយធីតឈរនៅលេខ៩ មាន៣១ពិន្ទុ៕ (ប្រភព៖ CNCC)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com