MCL 19: ណាហ្កវើល ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ សុទ្ធតែឈ្នះរៀងៗខ្លួន ពេលលីហ្គបន្តប្រកួត ក្រោយសម្រាក

(កម្ពុជា)៖ ក្លិបបាល់ទាត់ណាហ្កាវើល បានបំបាក់យុវជនសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ៥ទល់នឹង០ សប្តាហ៍ទី២៤ នៃការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ (MCL) យប់ថ្ងៃសៅរ៍ នៅស្តាតចាស់។

តង់ទី២ ម្ចាស់ផ្ទះណាហ្កាវើល នាំមុខ៣ទល់នឹង០​មុនដោយគ្រាប់បាល់របស់កីឡាករ Kipson, Gurbani Amir និងកីឡាករ កែវ ឧត្តម។ តង់ទី២ កីឡាករ Esho Omogba និងកីឡាករជប៉ុន Kawabata Yugo បន្ថែមម្នាក់មួយគ្រាប់ទៀតឱ្យណាហ្កាឈ្នះ ៥ទល់០។

ថ្ងៃជាមួយគ្នានេះដែរនៅទឹកដី Smart RSN ភ្នំពេញ ក្រោនបំបាក់អគ្គិសនីកម្ពុជាយ៉ាងចាស់ដៃ ៧ទល់នឹង០។ ជំនួបនេះតង់ទី១ កីឡាករ Mustafa Zazai និង Paulo Victor ស៊ុតបញ្ចូលទីឱ្យម្ចាស់ជើងឯក
៦សម័យភ្នំពេញក្រោននាំមុខ ៣ទល់នឹង០។ លុះតង់ទី២ ភ្នំពេញក្រោនបន្ថែម៤គ្រាប់ទៀតដោយកីឡាករ យើ ម៉ូល្លីម Booysen Shane និងពីរតែឯងរបស់កីឡាករ Dzarma Bata។

នៅក្រុងដូនកែវ ខេត្តតាកែវ ម្ចាស់ផ្ទះមានគក់គីរីវង់សុខសែនជ័យ ចាញ់ខ្លាសៀមរាប អង្គរថាយហ្គឺ ១ទល់នឹង០។ កីឡាករ Timothy Okere ស៊ុតបញ្ចូលទីពីរគ្រាប់តែ​ឯងឱ្យ ថាយហ្គឺរ ខណៈមួយគ្រាប់របស់ម្ចាស់ផ្ទះកើតឡើងដោយកីឡាករ សំ តារា។

ការប្រកួតថ្ងៃអាទិត្យនេះមានបួនប្រកួតទៀតគឺ ក្រុមដែលត្រូវការស្មើ រឺតែឈ្នះមួយប្រកួតលើកពាន ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយការពារជាតិ នៅស្វាយរៀង ម៉ោង៦និង០០នាទី និងគូដែលត្រូវទាត់ម៉ោង ៣និង៣០នាទី បឹងកេត ទទួលនគរបាលជាតិ អាស៊ីអឺរ៉ុបទទួលក្រុមប្រជែងជើង​​ឯកវិសាខា និងសូលទីឡូអង្គរ ទទួលកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com