សេអ៊ូល៖ ក្រុមនិស្សិតកូរ៉េខាងត្បូងធ្វើបាតុកម្មបណ្តេញកងទ័ពអាមេរិកចេញពីទឹកដីរបស់ខ្លួន

ប្រព័ន្ធផ្សព្វផ្សាយ Independent បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែតុលានេះថា ក្រុមនិស្សិតរាប់សិបនាក់បានចេញធ្វើបាតុកម្មនៅមុខស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុង សេអ៊ូល កូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងវត្តមានកងទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ ។

កងកម្លាំងប៉ូលីសបានចាប់ខ្លួនក្រុមនិស្សិតចំនួន១៩នាក់ ដែលបានឡើងតាមរបងចូលទៅក្នុងស្ថានទូតស្ថានទូតអាមេរិកដោយបំពានលើច្បាប់រដ្ឋ ខណៈដែលក្បួបានបាតុកម្មរបស់ក្រុមបាតុករកំពុងត្រូវបានធ្វើឡើងនៅមុខស្ថានទូតនេះ ។

ក្រុមបាតុករបានស្រែកទាមទារអោយមេដឹកនាំរបស់សហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកូរ៉េខាងត្បូងជាបន្ទាន់ ហើយក្រុមបាតុករក៏បានចោទប្រកាន់សហរដ្ឋអាមេរិកដែរថា អាមេរិកបានដាក់កងទ័ពលើទឹកដីកូរ៉េខាងត្បូង និងបង្ខំកូរ៉េខាងត្បូងអោយបង់លុយថែមទៀត ៕លីលី

អត្ថបទដែលជាប់ទាក់ទង