មនុស្សជាង៤ម៉ឺននាក់ត្រៀមចូលរួមរត់ម៉ារ៉ាតុងនៅក្រុងញូវដេលី​ ដែលមានគុណភាពខ្យល់អាក្រក់បំផុត

(ញូវដេលី)៖ អ្នករត់ម៉ារ៉ាតុងជាង៤ម៉ឺននាក់កំពុងត្រៀមប្រកួតនៅថ្ងៃអាទិត្យនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ខណ:គុណភាពខ្យល់ក្នុងទីក្រុងនេះបានឈានដល់កម្រិតគ្រោះថ្នាក់។ នេះបេីយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

រូបភាពមួយសន្លឹក ដែលបានផ្ដិតកាលពីសប្តាហ៍នេះបង្ហាញថាទីក្រុងត្រូវបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទពណ៌លឿង រហូតដល់ធ្វេីឱ្យអាគារខ្ពស់ៗមួយចំនួនស្ទេីតែមេីលពុំឃេីញ។

ទោះជាយ៉ាងនេះក្ដី ប្រជាជនសរុបចំនួន ៤០,៦៣៣ នាក់គ្រោងនឹងរត់ពាក់កណ្តាលម៉ារ៉ាតុងនៅពហុកីឡដ្ឋាន Jawaharlal Nehru នៅភាគខាងត្បូងនៃទីក្រុង ដែលរួមមានប្រភេទផ្សេងៗទៀតដូចជាការរត់ចម្ងាយ ១០ គីឡូម៉ែត្រ និងការរត់របស់ប្រជាជនវ័យចំណាស់។

ក្រុមអ្នករៀបចំម៉ារ៉ាតុង ក៏កំពុងតែចាត់វិធានការមុនការប្រកួតនៅថ្ងៃអាទិត្យនេះផងដែរ ដោយពួកគេបាញ់ទឹកលាយជាមួយសារធាតុមួយចំនួននៅទីតាំង ដេីម្បីកាត់បន្ថយលម្អងធូលី។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com