កម្ពុជាបង្ហាញពីការអភិរក្សសត្វផ្សោត​ នៅលើ​ឆាក​អន្តរជាតិ​

(ក្វាងចូវ ប្រទេសចិន)៖ លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានចូលរួមជាវាគ្មិនកិត្តិ​យសដោយបានចែករំលែកពីវឌ្ឍនភាពការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រក​បដោយនិរន្តភាព ក្នុងកម្មវិធីវេទិការអភិវឌ្ឍទេសចរណ៍ Chimelong ដែលរៀបចំដោយ UNWTO នៅទីក្រុង ក្វាងចូវ ប្រទេសចិនចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៩។

សមាជិកវេទិកាបានវាយតម្កៃខ្ពស់ចំពោះកម្ពុជាក្នុងការអភិរក្សផ្សោត និងវឌ្ឍនភាពទេសចរណ៍កម្ពុជា ហើយក្រុមការងារបានរៀនសូត្របន្ថែមពីការអភិរក្សសត្វព្រៃពីបណ្តាប្រទេសនានានៅអាហ្រ្វីក និង​អាស៊ី សិក្សាពីការគាំទ្ររបស់សារព័ត៌មានក្នុងការអភិវឌ្ឍទេសចរណ៍ និងបានពិភាក្សាជាមួយក្រុមហ៊ុន Chimelong ដើម្បីពិនិត្យលទ្ធភាពគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គតាមរយៈគម្រោងឥណទានអភិរក្ស Chimelong៕

អត្ថបទដែលជាប់ទាក់ទង