គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា វិលត្រឡប់​មកដល់​ភ្នំពេញ​វិញ​ហើយ ក្រោយ​ចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា (IPU) នៅ​ស៊ែ​ប៊ី​

(​ភ្នំពេញ​)៖ គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី អមដំណើរ​ដោយ​សមាជិក សមាជិកា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា រដ្ឋសភា រួមមាន​៖ ១-​ឯកឧត្តម ឈាង វុន ២-​ឯកឧត្តម យ៉ង់ សែម ៣- លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ៤- ឯកឧត្តម​ឈិ​ត គឹម​យា​ត ៥- ឯកឧត្តម សុខ សូ​កាន ព្រមទាំង​មន្ត្រី​ជំនួយការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​-​រដ្ឋសភា បាន​អញ្ជើញ​ទៅ​ចូលរួម​ហាស​ន្និបាត​សហភាព​អន្តរ​សភា​(IPU) លើក​ទី​១៤១ កាលពី​ថ្ងៃទី​១៣-១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ត សាធារណរដ្ឋ​ស៊ែ​ប៊ី​។
​គណៈប្រតិភូ​សភា​កម្ពុជា បាន​អញ្ជើញ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​។

​សូម​អាន​សេចក្តីប្រកាស​ពី​លទ្ធផល​នៃ​ដំណើរ​បំពេញបេសកកម្ម​របស់​គណៈប្រតិភូ​សភា​កម្ពុជា នៅក្នុង​មហាសន្និបាត IPU លើក​ទី​១៤១ នៅ​ប្រទេស​ស៊ែ​ប​ប៊ី​៖​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង