SEA GAMES 19: ហ្វីលីពីន រួចរាល់១០០%ហើយ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ២០១៩

(ហ្វីលីពីន)៖ លោក Alan Peter Cayetano បានប្រកាសថា ប្រទេសហ្វីលីពីន បានត្រៀមរួចរាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី៣០ (SEA Games)។

បន្ទាប់ពីចុះពិនិត្យពហុកីឡដ្ឋានតម្លៃ ១៣ប៊ីលានប៉េសូ (ជាង២៥៣លានដុល្លារអាមេរិក) ទីក្រុង New Clark City នៅតំបន់ Tarlac ថ្មីៗនេះ លោក Cayetano ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមហ្វីលីពីន បាននិយាយថាកីឡាលេងកីឡានានា ដែលត្រូវប្រើសម្រាប់ព្រឹត្តិការណ៍ពីរឆ្នាំម្តងនៅតំបន់អាស៊ាននេះរួចរាល់ហើយ ហើយឥឡូវកំពុងតែប្រើសម្រាប់ការហ្វឹកហាត់ និងប្រកួតមួយចំនួន។

លោកបន្ថែមបញ្ជាក់បន្ថែមថាជារួមយើងរួចរាល់១០០% ខណៈជាងមួយខែទៀតកីឡាស៊ីហ្គេមចូលមកដល់។

សូមជម្រាបជូនថាការប្រកួតកីឡាស៊ីហ្គេម ២០១៩ ដំណើរការពីថ្ងៃទី៣០ ខែវិច្ឆកា ដល់ថ្ងៃទី១១ ខែធ្នូ ដោយមានអត្តពលិក ប្រតិភូ និងគ្រូបង្វឹកមកពី១១ប្រទេស ចំនួន១២ ០០០នាក់ចូលរួមប្រកួតលើកីឡា ៥៦ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com