​សេចក្តីព្រាងច្បាប់ស្តីពីសំណង់​ ត្រូវបានអនុម័ត​ជាផ្លូវការ​

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី សំណង់ ត្រូវបានអង្គព្រឹទ្ធសភាផ្តល់យោបល់អនុម័ត ៥៧សំឡេង នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ប្រព្រឹត្តទៅក្រោមវត្តមានសម្តេច សាយ ឈុំ
ប្រធា​នព្រឹទ្ធសភា និងមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាចំនួន៥៧រូប។

ក្រៅពីការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សំណង់ ព្រឹទ្ធសភាក៏បានអនុម័តយល់ព្រម លើកិច្ចព្រម​ព្រៀង​រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពី បុព្វសិទ្ធិ និងអភ័យឯក
សិទ្ធិ​របស់អង្គការហាមឃាត់អាវុធគីមី, សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ត្រូវ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី សំណង់នេះមាន ២២ជំពូក និង ១១៣មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា ការបង្កើតឱ្យមានច្បាប់ស្តីពីសំណង់នេះ គឺដើម្បីឆ្លើយតបទៅនឹង វិស័យសំណង់ដែលមានកំណើនយ៉ាងឆាប់រហ័ស ដូចជាអគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សាជាដើម៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង