លីហ្គកំពូលកម្ពុជា​ដំណើរការប្រកួតវិញស្អែកនេះ ក្រោយសម្រាកដោយសារជម្រុះបាល់ទាត់ពិភពលោក

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ ២០១៩ (លីហ្គកំពូលកម្ពុជា) វិលមកវិញហើយ នៅចុងសប្តាហ៍នេះ ក្រោយសម្រាកជិតមួយខែដោយសារតែកីឡាករជាប់ភារកិច្ចលេងឱ្យជម្រើសជាតិ ប្រកួតជម្រុះជើងឯកបាល់ទាត់ពិភពលោក ២០២២ជុំទី២តំបន់អាស៊ី។

ថ្ងៃសៅរ៍នេះ ក្រុមមាន់គក គីរីវង់សុខសែនជ័យ ទទួលខ្លាអង្គរថាយហ្គឺរ នៅខេត្តតាកែវវេលាម៉ោង ៣និង៣០នាទីរសៀល។ នៅកីឡដ្ឋាន Smart RSN ភ្នំពេញក្រោនទទួលអគ្គិសនីកម្ពុជាវេលាម៉ោង ៦និង០០នាទីល្ងាច និងណាហ្កាវើល ទទួលយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំ នៅស្តាតចាស់ វេលាម៉ោង ៦និង០០នាទី។

ការប្រកួតថ្ងៃអាទិត្យ ក្លិបនាំមុខជើង​ឯកជាតិ ព្រះខ័នរាជស្វាយរៀង ទទួលក្រសួងការពារជាតិនៅកីឡដ្ឋានខេត្តស្វាយរៀង។ ព្រះខ័នរាជត្រូវការស្មើ រឺឈ្នះដើម្បីក្លាយជាម្ចាស់ជើងឯក។ ចំនែកបីប្រកួតដែលលេងនៅម៉ោង ៣និង៣០នាទីរសៀលដូចគ្នា សូលទីឡូ ជួបខេត្តកំពង់ចាម អាស៊ីអឺរ៉ុប ទទួលវិសាខា និងបឹងកេត ប្រកួតជាមួយនគរបាលជាតិ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង