(បទវិភាគ) សន្ដិភាព និងសង្រ្គាម

នៅកម្ពុជា គួរសប្បាយរីករាយ និងថែរក្សារសន្ដិភាពឲ្យបានគង់វង្ស

(ភ្នំពេញ)៖ ខ្ញុំសូមចូលរួមក្នុងការជជែកពិភាក្សាពីសង្រ្គាម និងសន្ដិភាពក្នុងប្រទេសកម្ពុជា និងសរសេរសំបុត្រនេះទៅកាន់មិត្តរួមជាតិរបស់ខ្ញុំ។ ខ្ញុំមានបទពិសោធន៍យ៉ាងទូលំទូលាយពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ និងការស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍ ដែលខ្ញុំទទួលបានទាំងក្នុងការអប់រំនិងក្នុងការងារ។ ខ្ញុំចង់និយាយថា សន្ដិភាពមានភាពផុយស្រួយ ហើយសង្គ្រាមងាយនឹងកើតឡើងណាស់។

 

ខ្ញុំសូមជម្រាបថា អ្នកប្រាជ្ញលោកខាងលិច និងលោកខាងកើត បានសិក្សាពីសង្គ្រាម និងសន្ដិភាពអស់ជាច្រើនឆ្នាំ ហើយពួកគេមិនដែលឈានដល់ការសន្និដ្ឋានពិតប្រាកដណាមួយ ដើម្បីបញ្ចៀសសង្គ្រាម ហើយរក្សាសន្ដិភាពឋិតឋេរជេរកាលនោះទេ។ មនុស្សគ្រប់រូបគួរតែអានសៀវភៅសង្គ្រាម និងសន្ដិភាព ដែលជាស្នាដៃរបស់អ្នកនិពន្ធជនជាតិរុស្សីដ៏ល្បីឈ្មោះម្នាក់គឺលោក លីអូ ថុលស្ទយ (Leo Tolstoy) ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ថា តើវាមានផលលំបាកយ៉ាងណាខ្លះ ដើម្បីឲ្យមានសន្ដិភាពក្នុងរយៈពេលដ៏យូរអង្វែងមួយ និងដើម្បីបញ្ចៀសសង្គ្រាម។ ពិភពលោកដែលគ្មានសង្គ្រាម គឺពិតជាសុបិនមួយ ដែលស្ទើរតែដូចសង្គមកសិកម្មដ៏ល្អឥតខ្ចោះ ដែលពួកខ្មែរក្រហមចង់បង្កើត ប៉ុន្តែបានបរាជ័យពីព្រោះវាគ្រាន់តែជាសុបិន។

download 

ដូច្នេះ សម្រាប់ខ្ញុំ អ្វីដែលយើងមានក្នុងថ្ងៃនេះ គឺជាប្រណីតភាព ជាពិសេស សិទ្ធិសេរីភាពក្នុងការផ្លាស់ទីកន្លែងពាសពេញផ្ទៃប្រទេស រួមជាមួយនឹងការពង្រីកផ្លូវដ៏ធំទូលំទូលាយនៅទូទាំងប្រទេស។ ប្រទេសកម្ពុជាគឺជាប្រទេសដ៏តូចមួយ ប៉ុន្ដែ២៥ឆ្នាំកន្លងទៅនេះ ផ្នែកខ្លះនៃប្រទេសដ៏អភ័ព្វរបស់យើងទាំងអស់គ្នា គឺពោរពេញទៅដោយអាថ៌កំបាំង ហាក់ដូចជាមានទីតាំងឋិតនៅកនែ្លងមួយដ៏សែនឆ្ងាយ ពីព្រោះយើងពុំមានហេដ្ឋារចនាសម្ព័ន្ពគ្រប់គ្រាន់ និងខ្វះមធ្យោបាយធ្វើដំណើរទៅកាន់ទីនោះបាន ដោយសារតែហេតុផលសន្ដិសុខ។ ខ្ញុំចាំបានថា ក្នុងឆ្នាំ១៩៩៧ ក្នុងខេត្តសៀមរាប នៅពេលដែលភ្នំគូលែន បានបើកឲ្យចូលជាលើកដំបូង ប្រជាជនបានប្រមូលផ្ដុំគ្នាទៅទីនោះដូចគេជម្លាស។ ភ្នំនេះមានចម្ងាយតែ៣០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តសៀមរាប។

 

វាគឺជាទីតាំងប្រវត្តិសាស្ដ្រដ៏ធំមួយ ហើយត្រូវបានគេចាត់ទុកជាតំបន់មានដីសម្បូរជីជាតិ ដែលជាប្រភពដើមនៃស្ទឹងសៀមរាប ដែលហូរកាត់ឧទ្យានបិតិកភ័ណ្ឌអង្គរទាំងមូល។ ប៉ុន្ដែក្នុងសម័យសង្គ្រាម គ្មាននរណាអាចធ្វើដំណើរទៅកំសាន្ត ឬស្រាវជ្រាវលើភ្នំនេះទេ ដោយសារតែវត្តមានរបស់ខ្មែរក្រហមនៅទីនោះ។

images images (1)

RNE_Cam069
f8e10fb2-89a1-4e7c-8961-e4c88e7e21a7

បច្ចុប្បន្ន ភ្នំនេះបានក្លាយជាកន្លែងដ៏សាម្មញ្ញមួយ ដែលគេមិនចង់ទៅកំសាន្ត ដោយសារវាមានទីតាំងជិតពេក និងមិនសូវខ្ពស់អស្ចារ្យមហិមាដូចភ្នំនៅបរទេស។ ភ្នំផ្សេងៗទៀតនៅប្រទេសកម្ពុជាក៏មានវាសនាដូចភ្នំគូលែនដែរ ដូចជាភ្នំបូកគោ ភ្នំឱរ៉ាល់ ភ្នំដងរែក និងភ្នំគីរីរម្យ។ ដោយសារតែសន្ដិភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពួកយើងអាចទស្សនាកន្លែងថ្មីៗ មានសម្រស់ល្អស្រស់ត្រកាលក្នុងប្រទេសរបស់យើងតាមបណ្ដោយឆ្នេរសមុទ្រ តាមតំបន់ខ្ពង់រាប តាមជួរភ្នំក្រវ៉ាញ និងក្នុងខេត្តសៀមរាបផ្ទាល់ ដូចជា រមណីយដ្ឋានពើងតានន់ ជាដើម។ ដូច្នេះ ប្រជាជនកម្ពុជាទាំងអស់គួរតែព្យាយាមថែរក្សាសន្ដិភាពបច្ចុប្បន្ន និងសប្បាយរីករាយជាមួយនឹងសន្ដិភាពនេះ ដែលយើងកំពុងមាន។


បើក្រឡេកមើលប្រវត្តិសាស្ដ្រពិភពលោក ខ្ញុំពុំអាចរកឃើញប្រទេសណាមួយ ដែលមានសន្ដិភាពដែលមានរយៈពេលយូរអង្វែងនោះទេ។ អ្នកពុំចាំបាច់សួរថា សង្គ្រាមអាចកើតឡើយដោយរបៀបណានោះទេ សង្គ្រាមនឹងកើតឡើងក្នុងពេលណាមួយមិនខាន បើយើងមិនប្រយ័ត្ន។ សង្គ្រាមអាចកើតឡើងក្នុងហេតុផលដ៏សាមញ្ញបំផុតដូចជា ការដណ្តើមស្ដ្រីរវាងស្ដេច និងមូលហេតុធំៗ ដូចជាទំនាស់មនោគមវិជ្ជា សាសនា សេដ្ឋកិច្ច ជនជាតិ ពូជសាសន៍ និងទឹកដី។

 

បើយោងតាមប្រវត្តិសាស្រ្ត ប្រទេស ឬនគរមួយមានភាពសុខសាន្តត្រាណឋិតឋេរយូរអង្វែងមួយបាន គឺនៅពេលដែលប្រទេសនោះ ស្ថិតក្រោមក្រោមការដឹកនាំរបស់មេដឹកនាំដ៏អង់អាច ខ្លាំងក្លា និងមានសមត្ថភាពមួយរូប ក្រោយពេលជម្លោះរ៉ាំរ៉ៃយូរឆ្នាំ ត្រូវបានបញ្ចប់។

 

អ្នកស្រាវជ្រាវជាច្រើនតែងតែចាត់ទុកសង្គ្រាម និងសន្ដិភាព ជាការវិវដ្ដមួយ ដែលផ្លាស់ប្តូរគ្នាឥតឈប់ឈរ ដែលមានសន្ឋានដូចជាវដ្ដសេដ្ឋកិច្ច និងវដ្ដពាណិជ្ជកម្មដែរ (business and economic cycles)។ បាតុភូតនេះ វាពាក់ព័ន្ធទៅនឹងផ្នត់គំនិតរបស់មនុស្ស។ ក្នុងករណីប្រទេសកម្ពុជា យុវជនជំនាន់ក្រោយ ដែលពុំធ្លាប់ឆ្លងកាត់សង្គ្រាម មើលស្រាលតម្លៃសន្ដិភាពដ៏ឧត្តុង្គឧត្តម ដែលយើងរាល់គ្នាកំពុងតែមាន ហើយចាត់ទុកការអភិវឌ្ឍបច្ចុប្បន្ននេះជាវត្ថុមួយដែលមានស្រាប់។
images (3)

roads_07-640x480 shihanouk-meet

 

ពួកគាត់គិតថា សន្ដិភាពពុំត្រូវការឲ្យមានការថែរក្សាជ្រោមជ្រែងទេ ប្រៀបដូចជាដើមឈើហូបផ្លែ មួយដើមនៅក្រោយផ្ទះ ដែលមិនចាំបាច់ស្រោចទឹកដាក់ជី ប៉ុន្ដែបែរជាផ្ដល់ផ្លែផ្កា ជារៀងរាល់ឆ្នាំ។

 

សន្ដិភាពគឺខុសគ្នា។ យើងត្រូវតែគោរព និងថែរក្សាសន្ដិភាព។ យើងមិនត្រូវភ្លេចខ្លួន មើលស្រាល បន្ថយតម្លៃសន្តិភាព នោះទេ។ ក្នុងប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជាទាំងមូល កម្ពុជាពុំដែលសប្បាយរីករាយជាមួយនឹងសម័យកាលដ៏ពិតប្រាកដមួយ ដែលគ្មានការបះបោរ ឬគ្មានកងទ័ពឧទ្ទាមនៅក្នុងព្រៃ ដូចយើងសព្វថ្ងៃនេះទេ។ សូម្បីតែនៅក្នុងសម័យសង្គម រាស្ដ្រនិយម ក៏នៅមានកងទ័ពខ្មែរក្រហម ខ្មែរឥស្សរៈ និងខ្មែរសេរីដែរ ដែលលាក់ខ្លួនក្នុងព្រៃ ដើម្បីបង្កើតឲ្យមានអស្ថេរភាព ហើយបានរឹតត្បិតសិទ្ធិ និងសេរីភាពនៃការផ្លាស់ទី និង

ឱកាសអភិវឌ្ឍន៍។

 

ការប្រជែងអំណាចពិភពលោក ដែលជាឫសគល់នៃសង្គ្រាមត្រជាក់ នៅតែបន្ដកើតមាន ហើយមនុស្សជាច្រើនបានភ្ញាក់ផ្អើលជាខ្លាំង ដែលពិភពលោកហាក់ដូចជាងាកទៅរកការរើសអើងពូជសាសន៍ឡើងវិញ ដូចជានៅប្រទេសបារាំង និងប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប តាមរយៈយុទ្ធនាការប្រជានិយម។

 

គ្មាននរណាម្នាក់រំពឹងទុកថា ការគំរាមគំហែងនៃសង្គ្រាមលោកលើកទី៣ កំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ ក្នុងរយៈពេល២៧ឆ្នាំដ៏ខ្លី ក្រោយពីការបញ្ចប់សង្រ្គាមត្រជាក់ ដែលកើតមានអស់រយៈពេល៥០ឆ្នាំនោះទេ។

 

ដោយសារការប្រើប្រាស់សាសនាឥស្លាមជាឧបករណ៍ក្នុងការតស៊ូ ជម្លោះរវាងសាសនាឥស្លាម និងសាសនាគ្រឹស្ដ កំពុងតែមានការកើនឡើង។ ក្នុងប្រទេសភូមា គ្មាននរណាម្នាក់គិតដល់អំពើសាហាវយង់ឃ្នង ឬអំពើប្រល័យពូជសាសន៍ ដូចដែលពួកយើងឃើញ ដោយសារនិន្នាការប្រឆាំងនឹងសាសនិកអ៊ីស្លាមរ៉ូហ៊ីងយ៉ា ដែលប្រព្រឹត្តដោយពុទ្ធសាសនិកនោះទេ។ ស្របពេលដែលយើងជឿជាក់ថា អំពើប្រល័យពូជសាសន៍ពុំគួរកើតមានសារជាថ្មី បន្ទាប់ពីអ្វីដែលបានកើតឡើងក្នុងតំបន់បាល់កង់ និងប្រទេសរវ៉ាន់ដា នាដើមទសវត្សរ៍១៩៩០ ហើយមានករណីជាច្រើនទៀត ដែលបានកើតឡើងនៅជុំវិញពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាអំពើប្រល័យពូជសាសន៍ ដែលបានកើតមានឡើងក្នុងប្រទេសកម្ពុជា។ អំពើប្រល័យពូជសាសន៍នៅកម្ពុជា គួរតែជាមេរៀនដ៏ចម្បងមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ មេរៀននេះមិនត្រូវបានរៀនសូត្រដោយប្រទេសភូមានោះទេ។

 

តើមាននរណាម្នាក់បានរំពឹងទុកថា នយោបាយនៅក្នុងប្រទេសថៃ ធ្វើឲ្យមានការបែកបាក់ប្រទេសដ៏ធ្ងន់ធ្ងរ តាមរយៈការផ្លាស់ប្ដូររដ្ឋាភិបាល និងការធ្វើរដ្ឋប្រហារជាច្រើនលើកច្រើនសារ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ? នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ បានរាលដាលដល់ប្រទេសកម្ពុជា ក្នុងលក្ខណមួយ ដែលនឹកស្មានមិនដល់។ តើនរណាម្នាក់រំពឹងថា ប្រទេសថៃ ប៉ុនប៉ងទាមទារយកប្រាសាទព្រះវិហារពីប្រទេសកម្ពុជាដោយកម្លាំងបាយ និងដោយបង្ខំក្នុងឆ្នាំ២០០៨? មានមនុស្សតិចណាស់ ដែលរំពឹងទុកបែបនេះ ជាពិសេសក្រោយពេលដែលប្រាសាទព្រះវិហារត្រូវបានតុលាការក្រុងឡាអេ បានកាត់ក្ដីសម្រេចប្រគល់ឲ្យកម្ពុជាវិញក្នុងឆ្នាំ១៩៦២។

images (2)

 

កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសឡាវ បានបង្កើនសកម្មភាពបញ្ចេញសាច់ដុំរបស់ខ្លូន។ គេកម្រឮថា ប្រទេសឡាវប្រកាន់គោលជំហរយោធានិយមណាស់។ ប្រទេសកម្ពុជា គឺតែងតែទទួលឥទ្ធិពលពីតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ី និងតំបន់អឺរ៉ាស៊ី។ អ្វីដែលកើតឡើងក្នុងតំបន់ទាំងនេះ អាចប៉ះពាល់ដល់ប្រទេសយើង តួយ៉ាងដូចជាសង្គ្រាមវៀតណាម។ សង្រ្គាម គឺស្ថិតនៅជុំវិញខ្លួនយើង ក្នុងសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ កោះមិនដាណាវ ឧបទ្វីបកូរ៉េ ប្រទេសថៃភាគខាងត្បូង បញ្ហានៃភេរវកម្ម និង សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

 

សូមកុំគិតថា ប្រទេសកម្ពុជាមានសុវត្ថិភាពពីសង្គ្រាមឲ្យសោះ។ កម្ពុជាកំពុងតែឆ្លងកាត់សម័យសន្តិភាពមួយដ៏កម្រមានក្នុងប្រវត្តិសាស្រ្ត ដែលជារយៈពេលដ៏សុខសាន្តមួយ ដែលគ្មានកងទ័ពឧទ្ទាមក្នុងព្រៃទាល់តែសោះ។ ខ្ញុំមិនចាត់ទុកពេលវេលាប្រកបដោយសន្ដិភាពរបស់យើងនេះថា ជារឿងមិនសំខាន់នោះឡើយ។ នៅពេលដែលមានការតស៊ូអំណាចក្រៅ និងក្នុងប្រទេសកម្ពុជា មានប្រទេស និងក្រុមជាច្រើន នឹងស្ម័គ្រចិត្តផុ្តល់ជំនួយ និងបំពាក់អាវុធដល់ទ័ពឧទ្ទាម។ នៅពេលនោះហើយដែលជម្លោះផ្ទៃក្នុងក្លាយជាជម្លោះតំបន់ ហើយ ជម្លោះក្នុងតំបន់ក្លាយទៅជាជម្លោះផ្ទៃក្នុង។ នៅចុងបញ្ចប់វាហ្នឹងក្លាយជាសង្រ្គាមរាំរ៉ៃពោរពេញទៅដោយភាពស្មុគ្រស្មាញដោះស្រាយមិនចេញ។

(លោកបណ្ឌិត អេង កុកថាយ – នាយកវិទ្យាស្ថានកម្ពុជាសម្រាប់សន្ដិភាព និងការអភិវឌ្ឍ)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង