​CDC ​សម្រេចអនុម័តលើគម្រោងវិនិយោគថ្មីៗចំនួន៧ ​សរុបទុនវិនិយោគជិត​៤០លានដុល្លារ​

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ លើគម្រោងវិនិយោគថ្មីៗចំនួន៧ សរុបទុនវិនិយោគជិត៤០លានដុល្លារ តាម​សំណើសុំ​វិនិយោគ​របស់ក្រុមហ៊ុន។

ក្រុមហ៊ុនដែលទទួលបានការអនុម័តពី CDC មានដូចខាងក្រោម៖

១) “Cordy Intelligent Technology (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិត​ផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦កន្លែង។

២) “Zhejiang Hengsen Furniture CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។

៣) “Great Cabinets (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣​លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។

៤) “Gold Sail (Cambodia) Building Materials Manufacturing CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២​កន្លែង​។

៥) “Forda (Cambodia) Food CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

៦) “Huakang Packaging Technology CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន​ ៩,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។

៧) “F.P.Z Furniture (Cambodia) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង