លោក សំ សុខគង់ ថាតំណាងរាស្រ្ត ឡុង រី បង្ហាញខ្លួនមុខអយ្យការក្នុងនាមសាក្សី មិនមានពាក់ព័ន្ធនឹងបទចោទប្រកាន់អ្វីទេ

(ភ្នំពេញ) ៖ លោក ឡុង រី បង្ហាញខ្លួនមុខតំណាងអយ្យការក្នុងនាមជាសាក្សី បន្ទាប់ពីមានការបន្លំខ្លួនចូលពន្ធនាគារព្រៃសរបស់មេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ក្នុងករណីនេះត្រូវបានលោកមរធាវី សំ សុខគង់ បាននិយាយថា ក្នុងការព្វកិច្ចជាសាក្សី ត្រូវឆ្លើយអ្វីដែលជាការពិត បានដឹង បានលឺ និងបានឃើញ ក្រោយការសាកសួរតំណាងអយ្យការបានសម្រេចឲ្យលោកត្រឡប់ទៅផ្ទះវិញដែរ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែមេសានេះ លោកមេធាវី សំ សុខគង់ បានបញ្ជាក់ដូច្នេះថា «ឯកឧត្តម ឡុង រី មកក្នុងនាមសាក្សី ចឹងអត់មានពាក់ព័ន្ធនឹងបទចោទប្រកាន់អ្វីទេ គ្រាន់តែមកបំភ្លឺនូវការពិត អ្វីបានដឹង និងបានឃើញ»។

លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោជាតិមណ្ឌលបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមេសាត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំចេញដីកាកោះឲ្យខ្លួនបំភ្លឺ ក្នុងនាមជាសាក្សីករណីលោក ហួត វុទ្ធី ដែលជាប់សង្ស័យពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក់ បន្លំខ្លួនចូលពន្ធនាគារ៕

18190930_163012120892536_1147466543_n photo_2017-04-27_12-22-54

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង