សម្តេចតេជោ​ ស្នើឲ្យប៊ុលហ្គារី​ជួយផ្តល់យុត្តិធម៌​ដល់កម្ពុជា​ ចំពោះបញ្ហា​ EBA​

(ប៊ុលហ្ការី)៖ ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ EBA សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រទេសប៊ុហ្គារី ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប ជួយផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។

ក្នុងជំនួបពិភាក្សាលើការងារមួយចំនួនជាមួយឯកឧត្តម រ៉ូមែន រ៉ាដេវ ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី នៅថ្ងៃរសៀលថ្ងៃទី១៦ ខែតុលា សម្តេចតេជោបន្តថា បច្ចុប្បន្នដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ។ ជាក់ស្តែង ការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅនេះ បានដំណើរការបានដំណើរការទៅយ៉ាងល្អបំផុតដោយសារ ដែលមានគណបក្សចូលរួមច្រើន និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៣ភាគរយ។

ចំពោះបញ្ហា EBA នេះ ឯកឧត្តមប្រធានាធិបតី បានឆ្លើយតបដោយបានមានប្រសាសន៍ថា ប្រទេសប៊ុលហ្គារី គឺផ្សារភ្ជាប់និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ ពាក់ព័ន្ធការពង្រឹងទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការផងដែរ សម្តេចតេជោ​ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និង​ប៊ុលហ្ការី អាចធ្វើឡើងតាមរយៈទ្វេភាគី, កម្រិតអាស៊ាន និងអឺរ៉ុប និងកម្រិតអាស៊ី និងអឺរ៉ុប។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ទ្វីបអាស៊ី និងអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាង​​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្ការី៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង