WORLD CUP 2022 វគ្គជម្រុះ : កម្ពុជា បន្តធ្វើមិនបានល្អ ក្រោយចាញ់អ៊ីរ៉ាក់

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តបាត់បង់ពិន្ទុ ក្រោយចាញ់អ៊ីរ៉ាក់ ០ទល់នឹង៤ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២ និងជើងឯកអាស៊ី ២០២៣ ពូល Cយប់នេះ។

តង់ទី១ ក្រុមអ៊ីរ៉ាក់នាំមុខ កម្ពុជា ២ទល់នឹង០ ដោយគ្រាប់កីឡាករ Ibrahim Bayesh នាទីទី២២ និងកីឡាករ Mohanad Ali។ នៅតង់ទី២នាទីទី៥៧ កីឡាករ Amjad Attwan និងនាទីទី៦២ កីឡាករ Ahmad Ibrahim Al-Qafaje បន្ថែមម្នាក់មួយគ្រាប់ទៀតឱ្យអ៊ីរ៉ាក់។

ក្រោយលេងបាន៤ប្រកួត កម្ពុជា មានតែមួយពិន្ទុតែប៉ុណ្ណោះ ក្រោយស្មើ១ និងចាញ់៣ប្រកួត ចំនែកអ៊ីរ៉ាក់៣ប្រកួត ឈ្នះពីរ និងស្មើ១៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com