ថ្នាក់ដឹកនាំ និងក្រុមការងារគេហទំព័រ ridsvtv.com អបអរសាទរឯកឧត្តម ហ៊ុយ វណ្ណៈ បន្តជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អាណត្តិទី២

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងក្រុមការងារគេហទំព័រ ridsvtv.com អបអរសាទរឯកឧត្តម ហ៊ុយ វណ្ណៈ បន្តជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្ញើអបអរសាទរ ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) អាណត្តិទី២ ដែលមានរយៈពេល៣ឆ្នាំ ដើម្បីបន្តដឹកនាំការងារពង្រឹងគុណភាពសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងលិខិតអបអរសាទរនេះ បានលើកឡើងថា «ក្នុងឱកាសដែលឯកឧត្តម ត្រូវបានសមាជបោះឆ្នោតជ្រើសរើសជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងអាណត្តិថ្មីបន្តទៀត ខ្ញុំសូមចូលរួមអបអរសាទរ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីតាមជួយថែរក្សា និងប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះឯកឧត្តម ហ៊ុយ វណ្ណៈ និងលោកជំទាវ ព្រមទាំងបុត្រីជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាឈ្លាសវៃ ជ័យជម្នះគ្រប់ភារកិច្ច និងសុភមង្គលជានិច្ចនិរន្តរ៍»។

សូមរំឭកថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ចាប់ផ្តើម រៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ជាលទ្ធផលឯកឧត្តម ហ៊ុយ វណ្ណៈ នៅតែបន្ដជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាកម្ពុជាសម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត២០ លើ២០។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោល បំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែ ល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបម្រើផលប្រយោជន៍អ្នកសារព័ត៌មាន។

សហភាពសហព័ន្ធអ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ មួយអាណត្តិបីឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកសាងសមិទ្ធិ ផលជាច្រើន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាដៃគូអង្គការស្ថាប័នជាតិ អន្តរជាតិ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com