លោក ហូ វ៉ាន់ ថា ពាក់ព័ន្ធតំណាងរាស្រ្តហ្នឹងអាចមានបញ្ហារដ្ឋបាល
(ភ្នំពេញ) ៖ ខណៈសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរលោក ឡុង រី ពា់ព័ន្ធការផ្តល់តួនាទីជាជំនួយការតំណាងរាស្រ្ត ដល់លោក ហួត វុទ្ធី ហៅលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ ដើម្បីបន្លំចូលពន្ធនាគារព្រៃសរ កាលពីថ្ងៃទី១៩ ខែមេសាថ្មីៗនេះ លោក ហូ វ៉ាន់ តំណាងរាស្រ្តមកពីបក្សប្រឆាំងដែរនោះ បាននិយាយថា ការបង្ហាញខ្លួនរបស់លោក ឡុង រី ចំពោះមុខតំណាងអយ្យការ គឺ ជាការសហការល្អ រវាងពលរដ្ឋជាមួយនឹងស្ថាប័នតយលាការ។
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ បានបន្តថា កិច្ចសហការល្អរបស់លោក ឡុង រី នាពេលនេះ គ្មានអ្វីដែលមិនអាចដោះស្រាយគ្នាបានឡើយ ហើយក៏មិនអាចកែប្រែរឿងនេះ ទៅជារឿងណាមួយផ្សេងទៀតដែរ។ លោកថា «គ្មានអ្វីជាការព្រួយបារម្មណ៍នោះទេ រឿងនេះ អារឿងហ្នឹងមានបញ្ហារដ្ឋបាលបែបនេះ យើងត្រូវតស៊ូមតិ ពិភាក្សាគ្នា យើងត្រូវរកដំណោះស្រាយជាមួយគ្នា»។
លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោជាតិមណ្ឌលបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមេសាត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំចេញដីកាកោះឲ្យខ្លួនបំភ្លឺ ក្នុងនាមជាសាក្សីករណីលោក ហួត វុទ្ធី ដែលជាប់សង្ស័យពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក់ បន្លំខ្លួនចូលពន្ធនាគារ៕

