គណបក្សប្រជាជនកម្ពុជាសម្រេចឲ្យប្រើប្រាស់ពាក្យស្លោកពីរបន្ថែមទៀត សម្រាប់ប្រើប្រាស់ពេលយុទ្ធនាការឃោសនាបោះឆ្នោត
(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹងទៅប្រធានក្រុមការងារថ្នាក់កណ្តាល និងប្រធានគណៈកម្មាធិការគណបក្ស ក្រសួង ស្ថាបន័ រាជធានី ខេត្ត ឲ្យបានជ្រាប់ពីការបន្ថែមពាក្យស្លោកពីរបន្ថែមទៀតសម្រាប់ការឃោសនាបោះឆ្នោតនៅខាងមុខ។
យោងមតិរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈអចិន្ត្រៃយ៏នៃគណៈកម្មាធិការកណ្តាល បានសម្រេចឲ្យប្រើប្រាស់ពាក្យស្លោកពីរបន្ថែមទៀត សម្រាប់ប្រើប្រាស់ពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខេមិចុនា ឆ្នាំ២០១៧ ខាងមុខនេះ៕(SNសឺន ជុំសុធន)

