ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ដឹកនាំគណៈប្រតិភូសាលាឧទ្ធរណ៍ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខ័ន្ធ​ ​ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូសាលាឧទ្ធរណ៍  ចូលរួមដាក់កម្រងផ្កា ខួប​៧​ឆ្នាំ​ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាព​ទឹកដី ​និង​ឯកភាព​ជាតិ​ នៅវិមានព្រះបរមរូប ក្បែរវិមានឯករាជ្យ។

គួររំឭកថា នាវេលាម៉ោង ១:២០នាទីរំលងអាធ្រាត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះកុរណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចូលព្រះទិវង្គតក្នុងព្រះជន្ម៩០ព្រះវស្សា នាមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយចុកចាប់ព្រះហទយៈ (បេះដូង)។

ការយាងចូលទីវង្គត់នោះ គឺជាពេលវេលានៃមហាទុក្ខសោកនៃប្រជាជាតិកម្ពុជា ដែលជាកូន ជាកូនចៅ និងប្រជានុរាស្ត្រគ្រប់រូប ចងចាំជានិច្ចនូវព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការៈដ៏ធំធេង នៃព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា៕ (ផាន់ អាណា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com