ឯកឧត្តម ហ៊ុយ វណ្ណៈ ​ដឹកនាំ​សមាជិក ស.ស.ស.ក​​ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខ័ន្ធ​ ​ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលថ្ងៃខួបខួប៧ឆ្នាំ នៃការយាងសោយទិវង្គត របស់សម្តេច «ព្រះបរមរតនកោដ្ឋ» ព្រះបាទរោត្តម សីហនុ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) អញ្ជើញដឹកនាំសមាជិក ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខ័ន្ធ នៅវិមានព្រះបរមរូប ក្បែរវិមានឯករាជ្យ។

គួររំឭកថា នាវេលាម៉ោង ១:២០នាទីរំលងអាធ្រាត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះកុរណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចូលព្រះទិវង្គតក្នុងព្រះជន្ម៩០ព្រះវស្សា នាមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយចុកចាប់ព្រះហទយៈ (បេះដូង)។

ការយាងចូលទីវង្គត់នោះ គឺជាពេលវេលានៃមហាទុក្ខសោកនៃប្រជាជាតិកម្ពុជា ដែលជាកូន ជាកូនចៅ និងប្រជានុរាស្ត្រគ្រប់រូប ចងចាំជានិច្ចនូវព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការៈដ៏ធំធេង នៃព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា៕ ( ផាន់ អាណា)

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com