វ៉ាស៊ីនតោន៖ អាមេរិកធ្វើទំនើបកម្មយន្តហោះចម្បាំង B-2 ឲ្យមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយ Yahoo News បានចុះផ្សាយថា យោធាជំនាញរបស់សហរដ្ឋអាមេរិក បានធ្វើទំនើបកម្មយន្តហោះចម្បាំងបំបាំងកាយពីប្រព័ន្ធរ៉ាដា B-2 Stealth bomber អោយមានសមត្ថភាពអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅតាមការចង់បានរបស់កងទ័ពអាកាស ។

យោធាជំនាញអាមេរិក ក៏បានសាកល្បងបានដោយជោគជ័យហើយដែរ នូវការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរប្រភេទ B61-12 តាមយន្តហោះចម្បាំង B-2 Stealth bomber ដែលអាចកម្ទេចគោលដៅបានល្អបំផុត ប្រហាក់ប្រហែលនឹងយន្តហោះទម្លាក់គ្រាប់បែក B-52 ដែរ ។

លោក Hope Cronin អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បានអោយដឹងថា យន្តហោះចម្បាំងបំបាំងកាយពីប្រព័ន្ធរ៉ាដា B-2 Stealth bomber មានសមត្ថភាពខ្ពស់ក្នុងការហោះហើរក្នុងកម្រិតទាប មធ្យម និងកម្រិតខ្ពស់ ទៅតាមស្ថានភាពអាកាសធាតុតាមតំបន់ ដែលជាការផ្តល់ភាពងាយស្រួលបំផុត ក្នុងការវាយប្រហារលើគោលដៅ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com