ទុនវិនិយោគក្នុងវិស័យសំណង់បន្តហក់ឡើង​ដល់ជាង​ ៦ពាន់​លាន​ដុល្លារ​ កើនជាង​៣០​ភាគរយ​

(ភ្នំពេញ)៖ គិតត្រឹមរយៈពេល៩ ខែឆ្នាំ២០១៩នេះ សំណង់នៅទូទាំងប្រទេសមានចំនួនសរុប ៣៤៣៣​គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១៣,០០០,៦៥៣ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុន​វិនិយោគ ៦,៤៩៤, ៣៧២,៣៧១ដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

របាយការណ៍ដដែលឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានចំនួន ២៥៤១​គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១០,៧៩០,៥៩៧ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិយោគ​ប្រមាណ ៤៨២០,២០៨,៨៤៦ដុល្លារ កើនឡើងចំនួន ៣៤,៧៣ភាគរយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង