WORLD CUP 2022: មកដល់ពេលនេះសំបុត្រសម្រាប់ការប្រកួត កម្ពុជា និងអ៊ីរ៉ាក់នៅសល់តែ១០ ០០០សន្លឹកតែប៉ុណ្ណោះ

(កម្ពុជា)៖ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ឱ្យដឹងតាមបផេកផ្លូវការរបស់ខ្លួនមុននេះថា សំបុត្រនៅសល់តែចំនួន១០,០០០ សន្លឹកទៀតប៉ុណ្ណោះ សម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០២២នៅកាតា និងជម្រុះជើងឯកអាស៊ី២០២៣នៅប្រទេសចិន រវាងក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិអ៊ីរ៉ាក់។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ក្រុមគោព្រៃកម្ពុជា ត្រូវបើកពហុកីឡដ្ឋានជាតិទទួលជម្រើសជាតិអ៊ីរ៉ាក់ ក្នុងពូល C។ នេះជាការប្រកួតទីបី ក្នុងរបស់កម្ពុជា និងជាការប្រកួតទី៤នៃការប្រកួតជម្រុះ។ ចំនែកអ៊ីរ៉ាក់ មុនមកប៉ះកម្ពុជា បានបំបាក់ហុងកុង ២ទល់នឹង០ ខណៈដែលកម្ពុជា​ចាញ់អ៊ីរ៉ង់ ០ទល់នឹង១៤។

មុនការប្រកួតគ្រូបង្វឹកអ៊ីរ៉ាក់បញ្ជាក់ថា អ៊ីរ៉ាក់ត្រូវតែឈ្នះការប្រកួតនេះ ខណៈដែលគ្រូបង្វឹកកម្ពុជាលោក Dalmas និយាយថាអ្វីៗត្រៀមរួចហើយសម្រាប់ការប្រកួតស្អែក៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com