Issa៖ ក្រុមភេរវជនជិត១០០០នាក់រត់ចេញពីពន្ធនាគារនៅស៊ីរី ខណៈទួរគីវាយប្រហារ

Al Jazeera បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៤ ខែតុលានេះថា ក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម អាយស៊ីស (ISIS) ប្រមាណ៨៥៩នាក់បានរត់គេចខ្លួនចេញពីមន្ទីរពន្ធនាគារនៅភាគឦសាននៃប្រទេសស៊ីរី ខណៈដែលកងកម្លាំងយោធារបស់ប្រទេសទួរគី បានវាយប្រហារទៅលើតំបន់នោះ ។

សូមបញ្ជាក់ជូនថា មន្ទីរពន្ធនាគារនៅភាគឦសាននៃប្រទេសស៊ីរី គឺជាទីកន្លែងឃុំខ្លួនក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម អាយស៊ីសប្រមាណជាង១២០០០នាក់ និងជាទីតាំងដែលស្ថិតនៅក្រោមការការពារពីរបស់កងទ័ពអាមេរិក និងក្រុមកុលសម្ព័ន្ធខឺត (Kurd) នៅលើទឹកដីនៃប្រទេសស៊ីរី ។

មូលហេតុដែលក្រុមសកម្មប្រយុទ្ធបានរត់រួចចេញពីមន្ទីរពន្ធនាគារ គឺដោយសារទាំងកងទ័ពអាមេរិក និងកងកម្លាំងប្រដាប់អាវុធរបស់ក្រុមកុលសម្ព័ន្ធ ខឺត បានបាត់បង់ម្ចាស់ការការពារ ខណៈដែលកងកម្លាំងយោធាទួរគីវាយប្រហារទៅលើតំបន់នោះ ៕លីលី

AKCAKALE, TURKEY – OCTOBER 13: Smoke rises over the Syrian town of Tel Abyad, as seen from the Turkish border town of Akcakale on October 13, 2019 in Akcakale, Turkey. The military action is part of a campaign to extend Turkish control of more of northern Syria, a large swath of which is currently held by Syrian Kurds, whom Turkey regards as a threat. U.S. President Donald Trump granted tacit American approval to this campaign, withdrawing his country’s troops from several Syrian outposts near the Turkish border. (Photo by Burak Kara/Getty Images)

អត្ថបទដែលជាប់ទាក់ទង