WORLD CUP 2022: គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ាក់ “យើងត្រូវការឈ្នះដើម្បឡើងទៅវគ្គបន្ត”

(កម្ពុជា)៖ ក្រោយឈ្នះហុងកុង ២ទល់នឹង០ សប្តាហ៍កន្លងទៅនេះ អ៊ីរ៉ាក់ ត្រូវលេងក្រៅដីដោយជួបជាមួយម្ចាស់ផ្ទះកម្ពុជា ថ្ងៃទី១០ ខែតុលា ពូល Cនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២នៅ
កាតា ក្នុងពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦និង៣០នាទីល្ងាច។

ក្នុងសន្និសីទសារព័ត៌មានមុនប្រកួតព្រឹកមិញនេះ លោក Strichko Katanetch គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ាក់ បានលើកឡើងថា យើងត្រូវតែឈ្នះការប្រកួតដើម្បីឡើងទៅវគ្គបន្ត។ យើងនឹងមើលឃើញតើអ្វីនឹងកើតឡើងនៅថ្ងៃស្អែកនេះ។

គ្រូបង្វឹករូបនេះបន្តថា វាជារឿងលំបាកសម្រាប់ជម្រើសជាតិកម្ពុជា ដែលត្រូវលេងជាមួយក្រុមខ្លាំងមួយនៅតំបន់អាស៊ី ហើយវាក៏អាចកើតឡើងលើក្រុមផ្សេងៗទៀតដូចគ្នា។

ក្នុងពូល C អ៊ីរ៉ង់ ឈរនៅលេខ១មាន៦ពិន្ទុ ក្រោយឈ្នះហុងកុង ២ទល់នឹង០ និងឈ្នះកម្ពុជា ១៤ទល់នឹង០ អ៊ីរ៉ាក់លេខ២មាន៤ពិន្ទុ ដូចក្រុមលេខ៣បារ៉ែន ចំនែកហុងកុងលេខ៤ មានពិន្ទុ ដូចគ្នានឹងក្រុមលេខ៥កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង