តុលាការសម្រេចឃុំខ្លួនថៅកែឥណ្ឌាម្នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធរឿងផលិតថ្នាំពេទ្យខុសច្បាប់

(ភ្នំពេញ)៖ លោក ថាន់ ឡេង ចៅក្រមស៊ើបសាលាដំបួងរាជធានីភ្នំពេញ នៅកណ្តាលថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិឥណ្ឌាម្នាក់ជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសផលិតឱសថខុសច្បាប់។

ការឃុំខ្លួននេះបានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការចោទប្រកាន់លើជនត្រូវចោទមានឈ្មោះ រ៉ូយ៉ាល់ បាទិក ភេទប្រុស ពីបទ ផលិតឱសថដោយគ្មានការអនុញ្ញាត។

គួររម្លឹកថា សមត្ថកិច្ចនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយបានឃាត់ខ្លួនជនត្រូវចោទឈ្មោះ រ៉ាយ៉ាល់ បាទិក កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីស្រាវជ្រាវ និងរកឃើញថា បានបើកទីតាំងផលិតឱសថដោយគ្មានច្បាប់អនុញ្ញាតនៅផ្ទះលេខ៦២១ ផ្លូវ៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅក្នុងតំនប់សេដ្ឋកិច្ចពិសេសភ្នំពេញ៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង