ប៉េកាំង៖ ប្រធានាធិបតីចិនព្រមានវាយបំបាក់ឆ្អឹងក្រុមបំបែកទឹកដី

RT បានចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានព្រមានកាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលានេះថា ចិននឹងវាយបំបាក់ឆ្អឹងរបស់បុគ្គល ឫក្រុមណាមួយ ដែលមានបំណងបំបែកទឹកដីចិននោះទេ ។

ការព្រមានរបស់មេដឹកនាំកំពូលចិនរួបនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមបាតុករនៅទីក្រុងហុងកុង នៅតែបន្តធ្វើបាតុកម្មនៅតាមដឹងផ្លូវអស់រយៈពេលជាង៤ខែកន្លងមកហើយ និងមិនទាន់មានសញ្ញាដែលត្រូវបញ្ចប់នោះទេ ។

ការព្រមាននេះ ក៏ត្រូវបានធ្វើឡើងផងដែរ ក្រោយពីក្រុមបាតុករហុងកុង បានធ្វើបាតុកម្មទាមទារអោយមេដឹកនាំរបស់សហរដ្ឋអាមេរិក ជួយរំដោះទីក្រុងនេះចេញពីកណ្តាប់ដៃរបស់រដ្ឋាភិបាលចិន ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com