តូក្យូ៖ ចំនួនមនុស្សស្លាប់កើនឡើងដល់៧នាក់ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅជប៉ុន

ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន៧នាក់ហើយគិតត្រឹមថ្ងៃអាទិត្យ ទី១៣ ខែតុលានេះ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះទីហ្វុង Hagibis ដែលបានបោកបក់ទៅលើតំបន់ឆ្នេរសមុទ្រភាគឦសាននៃប្រទេសជប៉ុន ។

ប្រភពដដែលបានបន្តថា មនុស្សប្រមាណ១៧នាក់កំពុងបាត់ខ្លួននៅឡើយ និងលំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជាង២៧០០០០ខ្នងមិនមានភ្លើងអគ្គិសនីប្រើប្រាស់ រួមទាំងលំនៅឋានប្រជាពលរដ្ឋប្រមាណជាង៨០០០០០ខ្នងផ្សេងទៀត ក៏អាចត្រូវបាត់ផ្តាច់ភ្លើងអគ្គិសនីដែរ ។

សូមបញ្ជាក់ជូនថា ខ្យល់ព្យុះទីហ្វុង Hagibis បានបោកបក់ក្នុងល្បឿន២២៧គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំយកទឹកភ្លៀងជាច្រើមេទៅចាក់ស្រោចលើតំបន់ឆ្នេរសមុទ្រភាគឦសាននៃប្រទេសជប៉ុនផងដែរ ៕លីលី

Men watch the swollen Isuzu River due to heavy rain caused by Typhoon Hagibis in Ise, central Japan, in this photo taken by Kyodo October 12, 2019. Mandatory credit Kyodo/via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. MANDATORY CREDIT. JAPAN OUT. NO COMMERCIAL OR EDITORIAL SALES IN JAPAN.
appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង