សមាជ លើក​ទី​២ របស់ ស​.​ស​.​ស​.​ក សម្រេច ១០ ចំណុច​

(​ភ្នំពេញ​)៖ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បាន​ដំណើរការ​សមាជ​រយៈពេល​ពេញ ១​ថ្ងៃ នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ​អគារ​សេរីភាព រាជធានី​ភ្នំពេញ ដើម្បី​ត្រួត​ពិនិត្យ​វាយតម្លៃ​លទ្ធផល​ការងារ អាណត្តិ​ទី​១ បោះឆ្នោត​ជ្រើសតាំង​គណៈនាយក អាណត្តិ​ទី​២ និង​លើក​ទិសដៅ​អាណត្តិ​បន្ត​។ អង្គសមាជ សម្រេចបាន​លទ្ធផល ១០​ចំណុច រួមមាន​ការបោះឆ្នោត​ជ្រើស​តាំង លោក ហ៊ុយ វណ្ណៈ ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អាណត្តិ​ទី​២ រយៈពេល ៣​ឆ្នាំ​បន្ត ( ឆ្នាំ​២០១៩-២០២២ ) និង​បោះឆ្នោត​ជ្រើសតាំង​ស្ថាបនិក ១៩​រូប​ផ្សេងទៀត ជា​៖ អនុប្រធាន ៤​រូប អគ្គលេខាធិការ ១​រូប អគ្គលេខាធិការរង ៦​រូប និង​ប្រធាន​គណៈកម្មាធិការ​ជំនាញ ៩​រូប​។​

​អង្គសមាជ ក៏បាន​សម្រេច​ដាក់ចេញ​ផែនការ​សកម្មភាព​សម្រាប់​អាណត្តិ​ទី​២ រយៈពេល ៣​ឆ្នាំ​បន្ត ដោយ​ដាក់ចេញ​នូវ​ឯកសារ​គោល​៖ “​ចក្ខុវិស័យ​២ សសរស្តម្ភ​៥ និង​សកម្មភាព ១០”​។ ដើម្បី​សម្រេច​នូវ​គោលបំណង​ដ៏​ពិសិដ្ឋ​របស់ខ្លួន គឺ​ពង្រឹងគុណភាព​ព័ត៌មាន​នៅ​កម្ពុជា និង​ចូលរួមចំណែក​ផ្សព្វផ្សាយ​ក្នុង​បុព្វហេតុ​ការពារ​ផលប្រយោជន៍ និង​កិត្តិយស​កម្ពុជា ទាំង​នៅ​ឆាក​ជាតិ និង​អន្តរជាតិ​។​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com