ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ធ្វើដំណើរមកដល់កម្ពុជាហើយ

(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពហើយថ្ងៃនេះ មុនប្រកួតជាមួយកម្ពុជា សប្តាហ៍ក្រោយ ជម្រុះបាល់ទាត់ពិភពលោក ២០២២ និងជម្រុះជើងឯកអាស៊ី ២០២៣នៅចិនពូល C។

គោព្រៃកម្ពុជា បើកពហុកីឡដ្ឋានជាតិទទួលជើងឯកអាស៊ី ២០០៧ អ៊ីរ៉ាក់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីល្ងាច។

មុនមកដល់កម្ពុជា អ៊ីរ៉ាក់ឈ្នះហុងកុង ២ទល់នឹង០ ក្នុងដីរបស់ខ្លួន ខណៈកម្ពុជាចាញ់លេខ១អាស៊ី អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរបំផុត ០ទល់នឹង១៤។ ពីរប្រកួតមកនេះ អ៊ីរ៉ាក់មាន៤ពិន្ទុ ក្រោយស្មើ១ និងឈ្នះ១ ចំនែកកម្ពុជា ៣ប្រកួតស្មើ១ ចាញ់២៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង