កម្ពុជាឈ្នះមេដាយមាសក្នុងការប្រកួតលក្ខណៈអន្តរជាតិប្រកួត កីឡាប៉េតង់ Trophee l’Équipe 2019

(បារាំង)៖ កីឡាការិនីប៉េតង់កម្ពុជា កញ្ញា អ៊ុន ស្រីយ៉ា ឈ្នះមេដាយមាស ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសា ម្នាក់ទល់ម្នាក់ ក្នុងការប្រកួតលក្ខណៈអន្តរជាតិប្រកួតកីឡាប៉េតង់ Trophee l’Équipe សម្រាប់នារី ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ២០១៩ នៅប្រទេសបារាំង ។

ការប្រកួត Trophee l’Équipe នេះមានបីវិញ្ញាសាបញ្ចូលគ្នាទាំងផ្នែកបុរស និងនារី ដែលមានវិញ្ញាសាប្រកួត ម្នាក់ទល់ម្នាក់ ពីរនាក់ទល់ពីរនាក់ និង បីនាក់ទល់បីនាក់ ហើយការប្រកួតនេះមានសិទ្ធចូលរួមដោយប្រទេសជើងខ្លាំង៧ លើពិភពលោកតែ​ប៉ុណ្ណោះ​ ដែលកំណត់ដោយ​សហព័ន្ធ​ពិភពលោក​។ 

កីឡាការិនីកម្ពុជាទាំងបីរូបដែលបានចូលប្រកួតរួមមាន កីឡាការិនី កែ ឡេង អ៊ុន ស្រីយ៉ា និងកីឡាការិនី ស៊្រាង សុរ៉ាឃីម៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com