ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២​តុលា​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី ជាមួយ​គ្រឹះ​បរិស័ទ នៅ​កោះ​ពេជ្រ​

(​ភ្នំពេញ​)៖ នេះ​ជា​លើក​ទី​៤​ហើយ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី ជាមួយ​គ្រឹះ​បរិស័ទ​។ ពិធី​ជួបជុំ​នេះ នឹង​ប្រារព្ធ​ឡើង ចាប់ពី​ម៉ោង ៤ និង ៣០​នាទី ល្ងាច​ថ្ងៃ​សៅរ៍ ទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​

សូម​រម្លឹកថា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០៥ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​គ្រី​ស្ទ​បរិស័ទ សរុប​ជាង ៣០០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​រវាង​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​បងប្អូន​គ្រី​ស្ទ​បរិស័ទ ដើម្បី​សុខដុម​នីយកម្ម​វិស័យ​គ្រី​ស្ទ​សាសនា ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពីស​ម្តេច​តេ​ជោ ចំពោះ​ការលើកកម្ពស់​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​នេះ សម្ត​ច​តេ​ជោ ហ៊ុន សែន បានលើកឡើង ១៣​ចំនុច រួមមាន​៖
១) ការធ្វើ​សុខដុម​នីយកម្ម​ក្នុង​សាសនា មានកំ​រិត​ម៉ាក្រូ និង​កំរិត​សាសនា​នីមួយៗ​
២) សាសនា​ទាំងអស់​បាន​រស់​ឡើងវិញ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​
៣) ទំនាក់ទំនង​រដ្ឋ និង​សាសនា​
៤) រដ្ឋ​ទទួលផល​ប្រយោជន៍​ពី​ការអភិវឌ្ឍ និង​ការប្រតិបត្តិ​
៥) បើ​គ្មាន​សុខសន្តិភាព គឺ​គ្មាន​ការ​អភិ​ឌ្ឍ​
៦) ការគោរព​សាសនា បង្កើន​សន្តិភាព​ផ្លូវចិត្ត បំបាត់​ភាពជ្រុលនិយម និង​ហឹ​ង្សា​
៧) គណបក្ស​ប្រជាជន​កម្ពុជា​នាំមក រក្សា​សន្តិភាព អភិវឌ្ឍន៍ និង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​
៨) ទោះបី​មាន​ព្រ​វិហា​មិនទាន់​ល្អ ក៏​ប្រសើរ​ជាង​ការ​បំបិទ​សិទ្ធ​សេរីភាព​ខាង​ជំនឿ​សាសនា​
៩) បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ដើម្បី​ធានា​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​
១០) គណបក្ស​ប្រជាជន​ដើម្បី​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​
១១) សាសនា​ទាំងអស់​នៅ​កម្ពុជា​កំពុង​រួមគ្នា​
១២)​គ្រប់​សាសនា​ត្រូវការ ឯករាជ្យ ស្ថិរភាព​នយោបាយ និង​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​
១៣) ធនធានមនុស្ស​ខ្លាំង សាសនា​ខ្លាំង​ដើម្បី​គោរពបូជា និង​ការចូលរួម​កសាង​សេដ្ឋកិច្ច​សង្គមជាតិ​

​សម្ត​ច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា សាសនា​ធំៗ នៅ​កម្ពុជា មាន ៣ រួមមាន​៖
១)​ព្រះពុទ្ធសាសនា ២)​ឥស្លាម​សាសនា និង ៣)​គ្រី​ស្ទ​សាសនា​។ សាសនា​ទាំងអស់ អាច​រស់នៅ​ជាមួយគ្នា​បាន ដោយ​មិនមាន​ជម្លោះសាសនា​នោះទេ ហើយ​រាជរដ្ឋាភិបាល​តែងតែ​ផ្តល់ឱកាស និង​គាំទ្រ​ចំពោះ​សាសនា​ទាំងអស់នោះ ដោយ​មិន​មានការ​បំបិទ​សិទ្ធិ​អ្នក​កាន់សាសនា​អ្វី​ឡើយ​។ កម្ពុជា​ពិតជា​មាន​មោទកភាព ចំពោះ​សាសនា​ទាំងអស់ ដែល​បានរស់នៅ​មិនមាន​ជម្លោះ​នឹង​គ្នា ហើយក៏​មិនមាន​ការវាយប្រហារ​ខាង​ណា​នោះទេ​។ សម្រាប់​ប្រទេស​កម្ពុជា បងប្អូន​ជឿ​ទៅលើ​សាសនា​មួយណា គឺជា​សិទ្ធិសេរីភាពរ​បស់បង​ប្អូន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ទទូច​ស្នើសុំ ក្នុង​ការធ្វើ​សុខដុម​និ​យក​ម្មខាង​ជំនឿ​សាសនា ដើម្បី​រក្សា​នូវ​ស្ថិរភាព សម្រាប់​ប្រទេសជាតិ​។

​សម្តេច​តេ​ជោ សូម​ឲ្យ​បងប្អូន​អ្នក​គោរព​ប្រតិបត្តិ គ្រី​ស្ទ​សាសនា​ទាំងអស់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការបន្ត​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ទៅមុខទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​គី​ស្ទ​សាសនា​ទាំងអស់ ដែល​កន្លងមក តែងតែ​គោរ​ស្រឡាញ់​ចំពោះ​ការដឹកនាំ​របស់​សម្តេច ហើយក៏​សូម​ឲ្យ​បន្ត​គាំទ្រ និង​បោះឆ្នោត ជូន​សម្តេច​តេ​ជោ ធ្វើជា​នាយករដ្ឋមន្ត្រី​ជា​បន្តទៀត​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com