ប៉េអឹម ចាប់ផ្តើម​ត្រួតពិនិត្យ​ឡាន​ទំនើបៗ ស្លាក ខ​.​ម ដែល​ជួល​ឲ្យ​ចិន នៅ​កំពង់សោម​

(​ខេត្ត​ព្រះសីហនុ​)៖ កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ ឆែកឆេរ​អាវុធជាតិផ្ទុះ និង​រថយន្ត ស្លាក​លេខ ខេមរភូមិន្ទ (​ខ​.​ម ) ដែល​កំពុង​ចរាចរណ៍ តាម​ដងផ្លូវ​សាធារណៈ​។

​ប្រតិបត្តិការ កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​បុរី​គុជ​អាស៊ី សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដើម្បី​ធានា​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ការពារ​សន្តិសុខ សុខ​សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ អ្នកជំនួញ ពាណិជ្ជករ បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​ទទួលបាន​ភាពកក់ក្តៅ មាន​ភាពសប្បាយ​រីករាយ និង​កាត់បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ​។​

​ជា​លទ្ធផល កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ត្រួតពិនិត្យ​រថយន្ត សរុប​ចំនួន ១២១ គ្រឿង ត្រួតពិនិត្យ​រថយន្ត​ស្លាក​លេខ ខ​.​ម ចំនួន ៣​គ្រឿង (​មាន​ឯកសារ​គ្រប់គ្រាន់​) ត្រួតពិនិត្យ និង​បក​ស្កុ​ត​ខ្មៅ​កញ្ចក់​ឡាន មាន​ចំនួន ២៤​គ្រឿង​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com