សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ ចាប់ផ្តើមធ្វើសមាជលើកទី២​ សម្រាប់ការងារ​រយៈពេល​៣​ឆ្នាំ​បន្ត​

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងរៀបចំសមាជលើកទី២ បោះ​ឆ្នោត​ជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០​២២​ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នាព្រឹកនេះ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់​មុខអគារស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងរាជធានីភ្នំពេញ។

បើតាមរបៀបវារៈក្នុងកម្មវិធីទាំងមូល មានពិធីសាសនាសូត្រមន្ត, ដំណើរការអង្គសមាជ, បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក, ដាក់ចេញផែនការសកម្មភាពអាណត្តិទី២ សន្និសីទកាសែតអំពីលទ្ធផលសមាជ និងពិធីបិទសមាជ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា មួយអាណត្តិបីឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកសាងសមិទ្ធផលជាច្រើន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាដៃគូអង្គការស្ថាប័នជាតិ អន្តរជាតិ។សមិទ្ធិ​ផលទាំងអស់ ​នឹងបង្ហាញជូនតាមរយៈសមាជនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com