ធនាគារពិភពលោក​នឹងបន្តគាំទ្រ​ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ​ បច្ចេកទេស​ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម​កម្ពុជា​

(ភ្នំពេញ)៖ «វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើនសេដ្ឋកិច្ចជាតិ។ ធនាគារពិភពលោកនឹងនៅបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំង​ហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា»។ នេះបើតាមការលើកឡើងរបស់លោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំកម្ពុជា (The World Bank) ក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា (Cambodia Agriculture Sector Diversification Project, CASDP)។

លោកស្រី Inguna Dobraja បានបញ្ជាក់ថា គម្រោង CASDP វានឹងបំពេញតួនាទីសំខាន់ៗដូចជា ១. ជួយ​សម្របសម្រួលការវិនិយោគធុរកិច្ចកសិកម្ម ២. ជំរុញ និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និង​សម្ភារកសិកម្ម ៣. ពង្រឹង និងផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ និងទីផ្សារ ៤. លើកទឹកចិត្តឲ្យមានកាលានុវត្តភាពធុរកិច្ចកសិកម្ម ៥. កំណត់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម។

សូមជម្រាបថា CASDP បានអនុម័តដោយធនាគារពិភពលោក កាលពីខែមករា ឆ្នាំ២០១៩ ដែលមានថវិកាសរុប ១០១,៦៧លានដុល្លារ ដែលក្នុងនេះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១០លានដុល្លារ មានរយ:ពេល ៦ឆ្នាំ (២០១៩-២០២៥) ក្នុងខេត្តគោលដៅចំនួន ១២ គឺខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល
កំពង់ស្ពឺ​ និងរាជធានីភ្នំពេញ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង