ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញគុណតម្លៃដ៏ធំធេងនៃកីឡា ដើម្បីសុខមាលភាព និងអភិវឌ្ឍសង្គមជាតិ

(កម្ពុជា)៖ ដើម្បីជំរុញដល់ការអភិវឌ្ឍសុខមាលភាពសង្គម និងការអភិវឌ្ឍសង្គមជាតិ តាម រយៈវិស័យកីឡា, ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញនូវគុណតម្លៃដ៏ធំធេងនៃកីឡា ក្នុងនោះមានប្រវត្តិចលនា
អូឡាំពិ និងខ្លឹមសារសំខាន់ៗជាច្រើនទៀត នៅក្នុងឱកាសបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការ NOCC។

ឯកឧត្តម វ៉ាត់ ចំរើន ដែលជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះដែរនោះមានប្រសាសន៍ថា វគ្គសិក្សាសាមគ្គី អូឡាំពិកស្តីពីរដ្ឋបាលកីឡានេះ គឺជាវគ្គមួយដែលគណៈកម្មការអន្តរជាតិតែងតែបណ្តុះបណ្តាលគ្រប់ចលនា អូឡាំពិកនៃបណ្តាប្រទេសទាំងអស់លើពិភពលោក ជាពិសេគឺប្រតិបត្តិករកីឡាត្រូវទទួលបាននូវចំណេះដឹងនៃ ចលនាអូឡាំពិក ដែលមានតម្លៃជាសាកល ហើយរដ្ឋបាលកីឡានេះត្រូវបានចែកចេញជាពីរ គឺអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការងារ។កីឡាជាឧបករណ៍មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម ដោយប្រទេសជាតិមួយ មានអ្នកលេងកីឡាច្រើនប្រទេសនោះនឹងមានសុខមាលភាពល្អ ហើយមានប្រជាជនមានការគោរពគ្នាទៅវិញ ទៅមក ដែលអង្គការយូណេស្កូ អង្គការសហប្រជាជាតិបានចាត់ទុកថា កីឡាបានផ្តល់នីតិសម្បទាដល់មនុស្ស និងបានធ្វើឲ្យមនុស្ស រស់នៅក្នុងសង្គមប្រកបដោយសេចក្តីសុខ និងសន្តិភាព។ ប្រទេសណាមានអ្នកលេង កីឡាច្រើន ប្រទេសនោះជានិតីរដ្ឋមានការគោរពច្បាប់។ ដូច្នេះគណៈកម្មការអូឡាំពិកអន្តរជាតិបានចាប់ដៃគូ ជាមួយអង្គការសហប្រជាជាតិ ដើម្បីឲ្យចលនាអូឡាំពិកពិភពលោកក្លាយជាចំណែកមួយក្នុងវិស័យអប់រំ ដោយការអប់រំមិនអាចខ្វះបាន ការអប់រំសុខភាព អប់រំកាយ និងកីឡា។

គោលដៅនៃការអប់រំ និងគោលដៅនៃកីឡាបានដើរទន្ទឹមគ្នា ស្របគ្នាតែមួយឆ្ពោះទៅរកសុខដុមនីយកម្មក្នុងសង្គម ហើយក្រៅពីនេះកីឡាបាននាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព រួមជាមួយនឹងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈកីឡានេះផងដែរ។
ឯកឧត្តមអគ្គលេខាធិការបានសំណូមឲ្យសិក្ខាកាមទាំងអស់ គប្បីត្រូវយកចំណេះដឹងទាំងនេះទៅផ្សព្វ ផ្សាយ និងអភិវឌ្ឍខ្លួនឯងផង និងសង្គមជាតិផង ហើយនៅពេលខាងមុខវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាល កីឡានឹងបន្តបើកជាបន្តបន្ទាប់ទៀត ហើយក៏គ្រោងនឹងរៀបចំឲ្យមានវគ្គកម្រិតខ្ពស់ៗ ដោយរៀនជាមួយនឹងគ្រូ ឧទ្ទេសអន្តរជាតិដោយផ្ទាល់ ដើម្បីជំរុញដល់ការផលិតធនធានមនុស្សនៅកម្ពុជាកាន់តែមានសមត្ថភាពប្រកប ដោយគុណភាពផងដែរ។

លោក ឯម ហៀង ប្រធានគ្រប់គ្រងវគ្គបានបញ្ជាក់ថា វគ្គសិក្សានេះមានសិក្ខាកាមចូលរួមសរុបចំនួន៦០ នាក់ ដែលជាមន្ត្រីមកពី NOCC, CAMSOC ១០នាក់ និងសហព័ន្ធកីឡាជាតិចំនួន៤៤នាក់ ដោយដំណើការ ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ហើយសិក្ខាកាមទទួលបានលទ្ធផលនិទ្ទេសល្អ ៥នាក់ស្មើនឹង៨%, និទ្ទេសល្អ បង្គួរ៣២នាក់ ស្មើនឹង ៥៣% និងនិទ្ទេសមធ្យម មាន២៣នាក់ស្មើនឹង៣៨%។ វគ្គសិក្សានេះមាន គ្រូឧទ្ទេស៣នាក់ គឺលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានចែករំលែកបទ ពិសោធន៍លើការធ្វើការ ជាមួយអ្នកស្ម័គ្រចិត្ត ទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡា ការរៀបចំអង្គប្រជុំ ការ ទំនាក់ទំនង ស្ត្រី និងកីឡា។ លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡា ផ្តោតសំខាន់ លើរបបអាហារ ភេសជ្ជៈ សម្រាប់អត្តពលិក ការត្រួតពិនិត្យសារធាតុដូពីង, ការបញ្ជាក់ភេទ, ការសង្គ្រោះបឋម និងវិធីការពាររបួស ក្នុងកីឡា។ រីឯគ្រូឧទ្ទេស ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខា NOCC នោះ បានចែក រំលែកបទពិសោធន៍អំពីប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធអង្គការសាមគ្គីអូឡាំពិក ភាពជាអ្នកដឹកនាំ លេង ដោយយុត្តិធម៌ ការកំណត់និស្ស័យរបស់អត្តពលិក និងរចនាសម្ព័ន្ធគ្រប់គ្រងចលនាអូឡាំពិក ព្រមទាំងបាន បង្ហាញអំពីទ្រឹស្តីកីឡាជំនាញផងដែរ៕ (ប្រភព៖ Cambodia SEA GAMES 2023)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com