លៀងនឹងបន្តធ្លាក់ជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា នេះ

(ភ្នំពេញ)៖ បើយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៩ នឹងមានភ្លៀងបន្តធ្លាក់ពីតិចទៅមធ្យម និងជាបន្តបន្ទាប់ ដោយលាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សេចក្តីជូនដំណឹង បានបន្ថែមថា កម្រិតសម្ពាធទាប នៅតែបន្តគ្របដណ្តប់លើកម្ពុជា និងឥទ្ធិពល នៃខ្យល់សមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យ៖
១-នៅថ្ងៃទី១២-១៥ ខែតុលា តំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងនៅថ្ងៃទី១៦-១៨ ខែតុលា នឹងអាចមានភ្លៀងធ្លាក់តិចទៅបង្គួរ ដោយក្នុងនោះផ្នែកខ្លះមានភ្លៀងច្រើនដោយអន្លើ។
២-តំបន់ខ្ពង់រាប នឹងអាមមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
៣-តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីតិច។

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង ជាពិសេសនៅតាមបណ្តាខេត្តក្នុងតំបន់វាលទំនាប៕(ឡុក សំរិត)

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com