ស្រ្តីឈ្មោះ សេង សុខន មិនត្រូវបានឃុំខ្លួនដោយតុលាការក្រុងភ្នំពេញទេ បន្ទាប់ពីសារភាព និងទទួលកំហុស

(ភ្នំពេញ)៖ ស្រ្តីឈ្មោះ សេង សុខន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទូលគោក ក្រោយចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមដីការរបស់សាលាដំបូងរាជធានីភ្នំពេញ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដោយអះអាងថាបាននឹងកំពុងចាញ់ឧបាយកលជនក្បត់ជាតិ សម រង្ស៊ី ដែលមានផែនការប៉ងផ្តួលរលំរាជរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានសរសេរបញ្ជាក់យ៉ាងច្បាស់ថា ស្រ្តីដែលជាជនជាប់ចោទឈ្មោះ សេងសុខន នោះ បានបំភ្លឺការពិត និងលាតត្រដាងពីផែនការ និងសកម្មភាពរបស់ខ្លួន ជាមួយនិងការបង្ហើបព័ត៌មានអំពីមេក្លោងដែលបញ្ជាឲ្យអនុវត្តសកម្មភាពខុសច្បាប់ទាំងនោះ។

មកទល់នឹងថ្ងៃទី១០ ខែ១០ ឆ្នាំ២០១៩នេះ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ នោះរួមមាន៖ ១-សម រង្ស៊ី ២-អេង ឆៃអ៊ាង ៣-មូរ សុខហួរ ៤-អ៊ូ ច័ន្ទឬទ្ធិ ៥-ហូរ វ៉ាន់ ៦-ឡុង រី ៧-ម៉ែន សុថាវរិន្ទ្រ ៨-ជូឡុង សូម៉ូរ៉ា ៩-នុត រំដួល ១០-ស៊ីម ស៊ាងឡេង ១១-យ៉ែម វណ្ណណែត ១២-មាន ឡា ១៣-ម៉ៅ វិបុល ១៤-ដុង សុវណ្ណារិទ្ធិ ១៥-ងិន សុផាត ១៦-ធឿន ប៊ុនធន ១៧-ម៉ោញ សារ៉ាត់ ១៨-ហ៊ុយ ហួន ១៩-អូន ស្រ៊ាង ២០-ម៉ក់ វណ្ណវុទ្ធី ២១-គ្រុយ សុខេមរិទ្ធ ២២- សេង ខន ២៣- ទិត្យ សុផាត ២៤-វឿង សំណាង ២៥-ឃិន សុខហៀង ២៦-សឿន ស្រ៊ាង ២៧-វ៉ែន ដារ៉ា ២៨-ឈុន សិទ្ធី ២៩-ឃិន ប៉ុន ៣០-ឈុន វាន ៣១-ហម វុទ្ធី ៣២-ទ្រី ស៊ាងអ៊ី ៣៣- សេង សុខន។

បើយោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ បទល្មើសរួមគំនិតក្បត់ អាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី១០ ខែ១០ ឆ្នាំ២០១៩ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាងជាង៣០នាក់ ដែលត្រូវបានចោទប្រកាន់ខាងលើ ក្នុងនោះក៏ត្រូវបានចាប់ឃុំខ្លួនចំនួន៣នាក់មានឈ្មោះ ១-មាន ឡា ភេទស្រី ២- ទិត្យ សុផាត ភេទស្រី ៣-ដុង សុវណ្ណារិទ្ធិ ភេទប្រុស និងស្រ្តីម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួនម្នាក់ ក្រោយស្រ្តីជាប់ចោទរូបនោះបានសារភាពពីសកម្មភាពរបស់ខ្លួន ទទួលស្គាល់កំហុសដែលខុសច្បាប់ និងការផ្តល់ព័ត៌មានពីមេក្លោងដឹកនាំផែនការដែលប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់៕ (Swift News)

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃសាលាដំបូងរាជធានី៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com