កូរ៉េខាងត្បូងបំបាក់ស្រីលង្កាយ៉ាងចាស់ដៃ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក

(កូរ៉េខាងត្បូង)៖ ជម្រើសជាតិកូរ៉េខាងត្បូង បានលត់ស្រីលង្កា ៨ទល់នឹង០ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២ និងជើងឯកអាស៊ី ២០២៣ ក្នុងពូល Hថ្ងៃព្រហស្បត្តិ៍នេះ នៅពហុកីឡដ្ឋាន
Hwaseong Stadium, ទីក្រុងHwaseong

លេងបាន១២នាទីកីឡាករក្លិប Tottenham,Heung-Min Son រកគ្រាប់បាល់នាំមុខឱ្យម្ចាស់ផ្ទះកូរ៉េខាងត្បូង។ ៦នាទីបន្ទាប់កីឡាករ Shin-Wook Kim បន្ថែមគ្រាប់ទី២ មុនពេលកីឡាករ Hee-Chan Hwang ស៊ុតបញ្ចូលទីគ្រាប់ទី៣ ខណៈជិតចប់ការប្រកួតតង់ទី១ កីឡាករShin-Wook Kim និងHeung-Min Son រកបានម្នាក់មួយគ្រាប់ទៀត។

នៅតង់ទី២ កីឡាករ Shin Wook Kim ស៊ុតបានពីរគ្រាប់តែឯងបន្ថែមទៀត មុនពេលកីឡាករ Chang-Hoon Kwon រកគ្រាប់ទី៨ឱ្យក្រុម។

ក្រោយលេងបានពីរប្រកួត កូរ៉េខាងត្បូងលេខ១ មាន៦ពិន្ទុ ដូចគ្នានឹងក្រុមលេខ២កូរ៉េខាងជើង។ ចំនែកទែកមីនីស្ថានលេខ៣មាន៣ពិន្ទុ ឯលីបង់ និងស្រីលង្កាមាន០ពិន្ទុដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com